ភាពយន្ត ៖ ដូចដែលបានដឹងស្រាប់ហើយថា​ ថ្ងៃសុក្រ ទី ២៥ ស្អែក  នេះ ជាថ្ងៃអ្វីអោយពិតប្រាកដ?ជាក់ច្បាស់ណាស់ ប្រិយមិត្ត មិត្តអ្នកអានទាំងអស់គ្នា នឹងមិនភ្លេច  ហើយក៏មិនអាចមើលរំលងបាន ដូចគ្នាដែរ​ ពោលជាថ្ងៃពិសេស នៃ បុណ្យ  Chritmas  ដែលមានការពេញនិយមខ្លាំងបំផុត លើពិភព លោក។ មានគម្រោងនាំមនុស្សជាទីស្រឡាញ់ដើរលេងហើយឬនៅ ?  បើមិនទាន់មានគម្រោងផែន ការ នោះទេ តោះចូរនាំមនុស្សជាទីស្រឡាញ់របស់ខ្លួន  ទៅទស្សនាភាពយន្ត ទើបមកដល់ថ្មី Alvin and the Chipmunks Road Chip នឹង មិនធ្វើអោយ   លោក អ្នកខកបំណងនោះទ ព្រោះថា ល្អមើល ជក់ចិត្ត តាំងពីដើមដល់ចប់ ។

/

គួរបញ្ជាក់ថា  ដោយសារ   តែមានការយល់ច្រលំ   Alvin, Simon  និង Theodore ជឿជាក់ថា Dave នឹងសុំមិត្តស្រីរបស់​គាត់រៀបការនៅក្រុងទីក្រុង ញូវយ៉ក ហើយនឹង   បោះបង់ពួកគេចោល។ ពួកគេ មានរយៈពេល ៣ថ្ងៃ​ដើម្បីទៅតាម Dave និង  បញ្ឈប់ការសារភាព  របស់គាត់។ ពួកគេព្យាយាម ធ្វើ បែបនេះមិនមែនត្រឹមតែ​​មិនចង់បាត់បង់ Dave នោះទេ  គឺ  ដោយសារតែមិនចង់បានបង ប្រុសចុង ចិត្តអាក្រក់។ តើដំណើររឿងពិត យ៉ាងណានោះ រង់ចាំតាម ដានទស្សនាទាំងអស់គ្នា ដែលនឹង ចាប់ បញ្ជាំងឆាប់ៗនេះហើយ ថ្ងៃសុក្រទី ២៥ នៅតាមបណ្តារោង ភាពយន្តទំនើបៗក្នុងរាជធានីភ្នំពេញ។

/

គួររំឮកថា ដើម្បី ទទួលបានពត៌មានលំអិត ពីភាពយន្ត នេះ និង ពត៌មាន ផ្សេងៗទៀតទាក់ទង នឹង ភាពយន្ត ដែល លោកអ្នក   ចូលចិត្ត  អាច  ចូលទៅកាន់ចៃកុន  តាមប្រព័ន្ធបណ្តាញសង្គម ដូចជា : www.facebook.com/JaiKon.Cambodia  , www.youtube.com/JaiKonCambodia  ​ហើយក៏អាច add ចៃកុន ជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួល  បាន រង្វាន់ដូចជាសំបុត្រ កុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ ៕