ខ្សែប្រយុទ្ធជនជាតិអ៊ីតាលីកំពុងតែសប្បាយរីករាយ នៅរដូវកាលសំរាកកាយរបស់ខ្លួន ជាមួយស្រីស្អាតៗ។ ថ្មីៗនេះស្រីស្អាតដែល Balotelli ដើរលេងសប្បាយរីករាយជាមួយគឺ នាង Paris Hilton។
ក្នុងពេលដែលមិត្តរួមក្លឹបផ្សេងទៀតនៅ Man City បានវិលត្រលប់ទៅហ្វឹកហាត់ និងចាប់ផ្តើមការប្រកួតលក្ខណមិត្តភាពមុនរដូវកាលប្រកួតថ្មីចាប់ផ្តើម Balotelli បែរជាកំពុងសប្បាយរីករាយក្នុងការលំហែកាយទៅវិញ។
ថ្មីៗមិនយូរប៉ុន្មាន គេបានឃើញ Balotelli មានការលំហែកាយ យ៉ាងរីករាយជាមួយស្រីស្អាតនៅសមុទ្រ St Tropez ប្រទេសបារាំង ហើយពេលនេះ Balotelli បង្ហាញមុខនៅ Ibiza ប្រទេសអេស្បាញ និងបន្តនៅពិធីជប់លៀងទាំងថ្ងៃទាំងយប់យ៉ាងរីករាយក្រៃលែង។

Balotelli និង Paris Hilton (ពាក់វែនតា) លេងសប្បាយជាមួយគ្នាពេញមួយយប់
កាលពីថ្ងៃអាទិត្យទើបកន្លងទៅនេះ Balotelli រួមជាមួយមិត្តភក្តិបានជួបជុំគ្នានៅ nightclub ល្បីឈ្មោះAmnesia នៅ Ibiza ហើយនៅទីនោះ Balotelli ក៏មានការជួបគ្នាជាមួយ Paris Hilton ផងដែរ។ អ្នកទាំងពីរមានចំណង់ចំណូលចិត្តការសប្បាយដូចគ្នា ដូច្នេះមិនមានអ្វីចម្លែកឡើយដែលអ្នកទាំងពីរឆាប់ស្និទ្ធស្នាលនឹងគ្នា លេងជាមួយគ្នាយ៉ាងសប្បាយរីករាយនោះ៕
ដោយ៖ សិលាប្រភព៖ 24h