កូរ៉េ ៖ តារាសម្តែងស្រីដ៏ស្រស់ស្អាត នាង IU ត្រូវបានអញ្ជើញជាភ្ញៀវដំបូងនៅ Let's Eat Coolly ។
កាលពីថ្ងៃទី ៣០ ខែកក្កដា អ្នករ៉េបម្នាក់មកពី SBS បានបញ្ជាក់បន្ថែមទៅកាន់ CBS No Cut News ថា នាង IU ពិតជាភ្ញៀវពិសេសម្នាក់ និងដំបូងគេបង្អស់សម្រាប់ការថត នៅក្នុង Let's Eat Coolly ដែលមានរូបនាងតែម្នាក់គត់ជាភ្ញៀវកត្តិយស ។ IU បានធ្វើការសម្រេចចិត្តបង្ហាញខ្លួនជាភ្ញៀវកត្តិយស ដើម្បីគាំទ្រអ្នកផលិតម្នាក់ឈ្មោះថា Min Sun Hong ។
-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

គួរបញ្ជាក់ឲ្យដឹងថា Let's Eat Coolly គឺជាកម្មវិធីកំសាន្តមួយដែលនិយាយអំពីការពិព័រណ៍ម្ហូបអាហារថ្មីមួយ ដែលបង្ហាញពីវប្បធម៌ម្ហូបអាហារ និងគ្រឿងផ្សំផ្សេងៗ ។
កម្មវិធីនេះនឹងប្រារព្ធធ្វើឡើងនៅ ពាក់កណ្តាលខែ សីហា ក្នុងឆ្នាំ ២០១៨ នេះតែម្តង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ allkpop