បន្ទាប់ពីការរង់ចាំទស្សនាវីដេអូកាយវិការ របស់ បទចម្រៀង Gentleman ដែលជាបទថ្មីរបស់អ្នកចម្រៀងលេងសាច់ ដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូង គឺលោក Psy យ៉ាងអន្ទះសារមក ទីបំផុតMV នៃបទនេះ ក៏បានចេញជាផ្លូវការនៅលើ Youtube ហើយ។
បន្ទាប់ពីបញ្ចប់ការប្រគំតន្ត្រី HAPPENING នៅពហុកីឡាដ្ឋាន Seoul World Cup ដែលទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ ពីសំណាក់អ្នកគាំទ្ររាប់ម៉ឺននាក់រួចមក វីដេអូកាយវិការនៃបទចម្រៀងនេះ ក៏បានបង្ហោះនៅលើ Youtube ហើយផងដែរ។
ចង់ដឹងថា បទនេះមានអ្វីប្លែក អស្ចារ្យ អាចទទួលបានការគាំទ្រដ៏ច្រើនលើសលប់ បាក់មេឃបាក់ដីដូចបទ Gangnamstyle ដែរឫក៏អត់នោះ? សូមទស្សនាវីដេអូកាយវិការ បទថ្មី Gentleman របស់ Psy ខាងក្រោមនេះ ទាំងអស់គ្នាណា ៕
វីដេអូកាយវិការ
វីដេអូ ពេល Live នៅលើឆាក
ដោយ៖ សិលាវីដេអូ៖ Youtube