(បារាំង)៖ អង្គរក្សរបស់តារាស្រីសិចស៊ី Kim Kardashian West គឺ​លោក Pascal Duvier បានសច្ចាថា នឹងតាមរកក្រុមចោរប្លន់ ដែលបានលួចយកគ្រឿង អលង្ការដ៏មានតម្លៃ របស់តារាស្រីរូបនេះ ដែលគិតជាទឹកប្រាក់ អស់រាប់លានដុល្លារ ក្រោយពីពួកវាបន្លំខ្លួន ជាសមត្ថកិច្ចបន្លំចូលទៅក្នុងបន្ទប់ ស្នាក់នៅរបស់នាង។

ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី៣ តុលា ២០១៦ កន្លងទៅនេះ កំឡុងពេលដែលតារាទូរទស្សន៍ ដ៏ល្បីរបស់អាមេរិករូបនេះ ធ្វើដំណើរមកសម្តែង នៅឯទីក្រុងប៉ារីស ហើយគ្រឿងអលង្ការ និងសម្ភារៈមួយចំនួនទៀត បើគិតជាទឹកប្រាក់អស់ដល់ទៅ ជាង១០លានដុល្លារឯណោះ។ ប៉ូលិសឲ្យដឹងថា ក្រុមចោរមានគ្នីគ្នា៥នាក់ តែមានចោរពីររូប ដែលបានចាប់ចង Kim Kardashian រួចធ្វើសកម្មភាពប្លន់ យកយករបស់របរមានតម្លៃរបស់នាង អស់ជាច្រើនមានទាំងគ្រឿងអលង្ការ ទូរស័ព្ទ និងប្រាក់កាសមួយចំនួនដែរ។

ប៉ូលិសនៅតំបន់ កើតហេតុកំពុងធ្វើការតាមដានករណីនេះ ព្រោះពួកចោរអាចនឹងយកគ្រឿងអលង្ការ ទៅលក់នៅកន្លែង​ណាមួយ ក្រោយពីពួកវាលួចបាន ហើយនិងសម្ភារៈមានតម្លៃមួយចំនួនទៀត តែក្រោយពីមានរឿងរ៉ាវបែបនេះ Kim Kandashians ក៏បាន ចាកចេញពីប៉ារីស តាមជើងយន្តហោះឯកជន ទៅអាមេរិកវិញ ក៏ស្របពេលដែលស្វាមីនាង វិលពីក្រុងញូវយ៉ក ព្រោះតែបារម្ភពីការសម្តែងរបស់នាង៕

width=730

width=730

http://images.lollipop.sg/files/article/images/gallery/2016/10/1410903862702_Image_galleryImage_Kim_Kardashian_and_Kanye_.JPG

width=730

width=730

width=730

width=730

width=730

width=730

width=730

width=730

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង