កាលពីថ្ងៃម្សិលមិញ (11/4), Samsung បានបង្ហាញជាផ្លូវការនូវ Smartphone កាត់ Tablet ពីរនោះគឺ Galaxy Mega 6.3 និង Mega 5.8។ ចំនុចពិសេសដំ​បូងគេដែលយើងបានឃើញនឹងផ្នែក គឺខ្នាតទំហំនៃស្មាតហ្វូនទាំងពីរនេះ។

Galaxy Mega មានពីរ Version ដែលមានទំហំអេក្រង់ 5.8 និង 6.3 inch។ ជាមួយនឹងទំហំធំដូច្នេះ,Galaxy Mega បានធ្វើឲ្យ Galaxy Note II (អេក្រង់ 5.5 inch) មើលទៅដូចជាស្មាតហ្វូនតូចមួយទៅវិញ នេះមិនទាន់ប្រៀបធៀបជាមួយ iPhone 5 ដែលមានអេក្រង់ទំហំតែ 4 inch ផង។

ខាងក្រោមនេះ គឺជាបណ្តារូបភាពប្រៀបធៀបពីខ្នាតទំហំរបស់ Samsung Mega ជាមួយនឹងបណ្តាស្មាតហ្វូនលំដាប់កំពូលនៅលើទីផ្សារបច្ចុប្បន្ន តាមរយះការបង្ហាញរបស់គេហទំព័រ បច្ចេកវិទ្យា Phonearena, ទស្សនាទាំងអស់គ្នា ៖

/

/

/

ដោយ៖ សិលាប្រភព៖ VReview