កាលពីថ្ងៃអាទិត្យ​ ទើបតែកន្លងទៅថ្មីៗនេះ ប៉ូលិសនៅរដ្ឋ Oklahoma (អាមេរិច) បានធ្វើការចាប់ខ្លួនយុវជនម្នាក់ឈ្មោះ Billy Buckley អាយុ ១៨ឆ្នាំ ពីទោសកំហុស បើកម៉ូតូមិនស្លៀកពាក់ខោអាវក្នុងរយះពេល២០នាទី នៅក្នុងការភ្នាល់គ្នាមួយជាមួយមិត្តភក្តិ ក្នុងតំលៃ ៥០ ដុល្លារ។

រូបភាព Buckley ពេលដែលត្រូវប៉ូលិសចាប់ ត្រូវបានគេចែករំលែកគ្នា ជាច្រើននៅលើអ៊ីនធឺណេតនិងថែមទាំងមានការបញ្ចេញមតិ ជាច្រើនផងដែរ។ ប៉ូលិសនៅតំបន់នោះបានឲ្យដឹងថា នៅពេលចាប់ខ្លួន តាមពិតទៅមិនមែន Billy Buckley ស្រាតអស់មិនមានអ្វីនៅជាប់នឹងខ្លួនសោះនោះទេ ពោលគឺនៅក្នុងដៃរបស់គេ មានកាន់ស្បែកជើងមួយ។

/

បើតាមប្រភពពីគេហទំព័រ HuffPost បានឲ្យដឹងថា តិចបំផុតក៏ប៉ូលិសទទួលបានការហៅទូរស័ព្ទចូលចំនួនបីដង ដែលពួកគេ Call ដើម្បីនិយាយប្រាប់ពីការដែល Buckley ស្រាតខោអាវជិះម៉ូតូ នៅលើដងផ្លូវ។ ពេលត្រូវប៉ូលិសចាប់ខ្លួន​ដំបូងឡើយ Buckley បាននិយាយថា​ ខោអាវរបស់គាត់ ត្រូវគេយកបាត់អស់។ ក្រោយមកទើប ទទួលស្គាល់ថា ខ្លួនកំពុងតែធ្វើការភ្នាល់គ្នា ជាមួយមិត្តភក្តិ។

ទស្សនាវីដេអូដូចខាងក្រោមនេះ ទាំងអស់គ្នា ៖

ដោយ៖ សិលាប្រភព៖ VReview