បើតាមប្រភពសារព័ត៌មាន The Asiaone ដែលបានចេញផ្សាយនៅថ្ងៃច័ន្ទ ដើមសប្តាហ៍នេះ បានអោយថា ទារិកាដែលមានអាយុបានទើបតែបាន 5 ថ្ងៃត្រូវបានស្លាប់នៅឯមន្ទីរពេទ្យរដ្ឋមួយកន្លែង គឺមន្ទីរពេទ្យ Jalandhar Civil Hospital ​ ដែលស្ថិតនៅក្នុងប្រទែសឥណ្ឌា​ ខណៈពេលដែលឪពុករបស់គេគ្មានលទ្ធភាពក្នុងការបង់ប្រាក់ដែលមានតម្លៃត្រឹមតែ​ $4.5 ប៉ុណ្ណោះ សំរាកការព្យាបាល។

width=488

ឪពុករបស់ទារិកានោះមានឈ្មោះថា  Sanjeev Kumar  និងស្រ្តីជាម្តាយមានឈ្មោះថា Anita បានសន្មតថាបុគ្គលិករបស់មន្ទីរពេទ្យមួយនេះ  បានសម្លាប់កូនរបស់គាត់​  ដែលគេទើបតែនឹងកើតនាពេលកន្លងទៅ ពោលគឺនៅថ្ងៃទី20  ខែកក្កដា ។  គួរបញ្ជាក់ផងដែរថា មុនពេលកើតមានឡើងនូវរឿងដ៏ហួសចិត្តមួយនេះ  បុគ្គលិករបស់មន្ទីរពេទ្យបានទារប្រាក់កក់ $4.5  សំរាប់ប្រើប្រាស់នូវកែវសំរាប់ក្រុងទារក ដើម្បីរក្សាសីតុណ្ហភាពទារក។

ទន្ទឹមនឹងការទាមទារប្រាក់កក់នោះ ឪពុកម្តាយរបស់ទារិកានេះគ្មានលទ្ធភាពក្នុងការបង់ប្រាក់នោះទេ ហើយទារិកានោះនៅហ្នឹងម្តាយបីជាប់ជានិច្ច  នេះបើយោងតាមរបាយការណ៍ Tamil Nesan ។ លុះក្រោយមក   ស្ថានភាពជម្ងឺរបស់ទារិកានោះកាន់តែធ្ងន់ធ្ងរ  ដែលមិនយូរប៉ុន្មាន  ទារិកានោះក៏បានស្លាប់នៅក្នុងដៃម្តាយរបស់គេតែម្តង។

គួររំឭកផងដែរថា  បុគ្គលិកនៃមន្ទីរពេទ្យមិនត្រឹមតែមិនមានទំនួលខុសត្រូវ ទាក់ទិននឹងបញ្ហានេះទេ តែបែរជាធ្វើការស្តីបន្ទោសទៅឪពុកម្តាយទារិកានោះវិញ ថាពួកគាត់មិនបានបំពេញសំណុំបែបបទក្នុងការស្នើសុំការប្រើប្រាស់កែវក្រុងទារកទៅវិញ៕

ដោយ ៖ រិទ្ធីប្រភព ៖ asiaone