ស្ថាបនិកក្រុមហ៊ុន Facebook គឺលោក Mark Zuckerberg ថ្មីៗនេះភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះដែលធ្វើអោយលោកខាងបង់ប្រាក់ចំណេញរាប់លានដុលា្លរ ប៉ុន្តែមើលទៅហាក់បីដូចជានៅតិចជាងសេដ្ឋីជនជាតិរុស្សីមា្នក់ដែលមានឋានៈស្មើនិងលោក បានបោះបង់លុយចោលដោយឯកឯង។

សេដ្ឋីវ័យក្មេងបានបត់លុយទៅជាកូនយន្តហោះ រួចគប់ចេញទៅក្រៅបង្អួចមហាសេដ្ឋីជនជាតិរុស្សីដែលមានឈ្មោះថា Pavel Durov ហើយក៏ជាស្ថាបនិកដែលបានរកឃើញបណ្តាញទំនាក់ទំនាក់សង្គមស្រដៀងទៅនិង Facebook ដែរនិងកំពុងទទួលការពេញនិយមទូទាំងប្រទេសរុស្សី ដែលបណ្តាញទំនាក់ទំនាក់សង្គមនេះមានឈ្មោះថា VKontakte ហើយថ្មីៗនេះគាត់បានបត់រូបិយវត្ថុរមួលធើ្វជាកូនយន្តហោះជាង៥០០០ ដែលកូនយន្តហោះនីមួយៗស្មើនិងជាង១២៦ដុល្លារ រួចគាត់បានគប់ចេញពីបង្អួចការិយាល័យរបស់គាត់។ រំពេចនោះ មនុស្សយ៉ាងច្រើនកុះករបានប្រមួលផ្តុំខាងក្រោមការិយាល័យកណ្តាលនៃក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមនៅឯក្រុង St.Petersburg របស់ប្រទេសរុស្សី។ ក្រោយមកស្ថាបនិកដែលមានវ័យ២៧ឆ្នាំនេះ បានឈរមើលដោយក្តីរីករាយទៅនិងប្រតិកម្មរបស់ប្រជាជនដែលនៅខាងក្រោម។ ទោះបីជាយ៉ាងណាក៏ដោយ ការប្រវ៉ាយប្រតប់គ្នារំពេចនោះក៏កើតមានឡើងខណៈពេលដែលប្រជាជនបានដឹងថា រឿងនេះកើតឡើងដោយសារតែការរើសលុយបានដោយងាយៗ។បើយោងទៅតាម RT សាក្សីមា្នក់បាននិយាយថា៖ប្រជាជនទាំងអស់គ្នាបានចាប់ផ្តើមវាយតប់គ្នា និងអ្នកខ្លះទៀតបានឡើងលើភ្លើងសញ្ញាចរាចរណ៏ដូចជាសត្វស្វាអញ្ជឹងដែរ ក្នុងការដណ្តើមយកកូនយន្តហោះតូចៗទាំងនោះ។លោក Durov បានពន្យល់ផងដែរថាគាត់ចង់បង្កើតអោយបរិយាកាសទីក្រុងមានភាពអ៊ូអរនាពេលចុងសប្តាហ៏។ ពួកយើងត្រូវតែបញ្ឍប់អោយបានឆាប់ ដោយសារតែប្រជាជនទាំងអស់ដូចជាសត្វធាតុអញ្ជឹងដោយសារតែរឿងនេះ គាត់បាននិយាយនៅលើ Twitter ។ ទោះបីជាបែបនេះក៏ដោយ ក៏មានមនុស្សមួយចំនួនមិនសប្យាយចិត្តនិងទង្វើដែលសេដ្ឋីវ័យក្មេងរូបនេះបានធ្វើ។ អ្នកនិពន្វនៅលើគេហទំព័រម្នាក់បានសរសេរថាវាគឺជារឿង ឃោរឃៅមួយដែលបានបោះលុយជាច្រើនបែបនេះហើយរង់ចាំមើលទៅនិងប្រតិកម្មរបស់ប្រជាជន។
ទិដ្ឋភាពទាំងស្រុងខណៈពេលដែលប្រជាជននាំគ្នារើសលុយលោក Durov ដែលជាអ្នកបង្កើតនិងជាម្ចាស់បណ្តាញទំនាក់ទំនងសង្គមដែលកំពុងពេញនិយមមានឈ្មោះថា Vkontakte ហើយមានសមាជិកជាង ១២០លាននាក់។ វាគឺជាបណ្តាញទំនាក់ទំនងដ៏មានប្រជាប្រិយភាពទូទាំងប្រទេសរុស្សី។ ថ្មីៗនេះ សហគ្រិនរូបនេះបានបោះពុម្ពផ្សាយនូវសេចក្តីថ្លែងការណ៏នយោបាយរបស់គាត់ ដែលបាននិយាយអំពីរបៀបធ្វើអោយប្រទេសរុស្សីក្លាយជាប្រទេសរីកចំរើន។ គាត់ក៏បានបន្ថែមផងដែរថា៖ ខ្ញុំតែងតែរំឮកឃើញនិងយកតំរាប់តាម Che Guevara និង លោក Steve Jobs។ លោក Durov កើតនៅខែតុលា ឆ្នាំ១៩៨៤ ក្នុងប្រទេសរុស្សី ដែលឪពុករបស់គាត់គឺជាវេជ្ជបណ្ឌិតមានឈ្មោះថា Valery Semenovich Durov និងទទួលបានការគោរពយ់ាងខ្លាំងមិនត្រឹមតែប៉ុណ្ណោះលោកបានចងក្រងសៀវភៅ និងបានធ្វើការនៅក្នុងសកលវិទ្យាល័យ St Petersburg។ កូនប្រុសរបស់គាត់បានដំណើរការ VKontakte ដំបូងនៅក្នុងឆ្នាំ២០០៦ នៅពេលគាត់បានបញ្ជប់ជីវិតនិស្សិតសកលវិទ្យាល័យ។ក្រោយមកវាបានក្លាយជាបណ្តាញទំនាក់ទំនងសង្គមដ៏មានប្រជាប្រិយភាពនៅប្រទេសរុស្សី Belarus និងប្រទេសអ៊ុនក្រែន។ សព្វថ្ងៃនេះវាមានអ្នកប្រើប្រាស់ដល់ទៅ ១៥០លាននាក់ និងអ្នកទស្សនាប្រចាំថ្ងៃប្រមាណ ៣៣លាននាក់៕
ដោយ ៖ ចាន់ណាប្រភព ៖ dialymail