អ្នកទេសចរណ៍ជនជាតិអង់គ្លេសម្នាក់ត្រូវបានចាប់ខ្លួនក្រោមបទ រំលោភនារីម្នាក់នៅក្បែរផ្លូវក្នុងក្រុងប៉េកាំង ប្រទេសចិន។
width=475
 
វីដេអូខ្លីមួយបានបង្ហាញថា បុរសម្នាក់មានអាយុ ប្រហែល ២៤ឆ្នាំ ត្រូវបាននគរបាលប៉េកាំងចាប់ខ្លួនកាលពី ៧ឧសភ ដោយសារតែបានចាប់រំលោភនារីជនជាតិចិនម្នាក់នៅ Xuanwumen ភាគខាងត្បូងទីលាន Tiananmen។ វីដេអូនេះត្រូវបានគេបង្ហោះនៅលើប្រពន្ធ Youku និងមានអ្នកចូលមើលប្រមាណជាជិត ៣លាននាក់គិតមកទល់នឹងថ្ងៃទី ១១ឧសភា។ អ្នកលេងអ៊ីនធើរណែតជាច្រើនបានរិះគន់ និងស្នើអោយមានការដាក់ទោសបុរសនោះក្រោមបទចាប់រំលោភ។នគរបាលបាននិយាយថា បុរសនេះគឺជាអ្នកទេស
ចរណ៍ជនជាតិអង់គ្លេស ព្រោះមានលិខិតឆ្លងដែន។
តាមច្បាប់របស់ចិន មនុស្សម្នាក់ដែលមានទោសចាប់រំលោភផ្លូវភេទអាចនឹងប្រឈមនឹងការកាត់ទោសប្រហារជីវិត ឬជាប់ពន្ធនាគារពី ១០ ទៅ ២០ឆ្នាំ។ ចំណែកសកម្មភាពព្យាយាមចាប់រំលោភនឹងត្រូវទទួលទោសជាប់ពន្ធនាគារពី ៣ ទៅ ១០ឆ្នាំ។
width=475
បុរសជនជាតិអង់គ្លេសនេះត្រូវបានគេវាយអោយដួលដេកទៅលើដី
ដោយ ៖ សូរីយ៉ាប្រភព ៖ GD