ស្ទើរតែមិនគួរអោយជឿ ៖ វីដេអូ បុរសម្នាក់ ត្រូវបានមិត្តស្រី ហុងកុង ទះកំភ្លៀងជាច្រើនដងនៅតាមទីសាធារណៈ បានក្លាយជាបេក្ខភាពវីដេអូ មានការពេញនិយមបំផុតនៅក្នុងប្រព័ន្ធអ៊ិនធើណេត។ នៅក្នុងវីដេអូ មួយនេះ គេឃើញមានបុរសម្នាក់ លុតជង្គង់នៅពីមុខនារីវ័យក្មេងពីរនាក់ ដោយនៅក្នុងនោះ នារីម្នាក់ដែលត្រូវជាមិត្តស្រីរបស់គាត់ បានទះកំភ្លៀងគាត់ដល់ទៅ ១៤ កំភ្លៀង រយៈពេលត្រឹមតែ ៥ នាទី បន្ទាប់ពីមានការចោទប្រកាន់ខឹង ថាមិត្តប្រុសរបស់ខ្លួន បានអញ្ជើញនារីម្នាក់ផ្សេងទៀត ទៅផ្ទះរបស់ខ្លួន ។
លើសពីនេះ ភ្នាក់ងារសារព័ត៌មានហុងកុងមួយ បានចេញផ្សាយអោយដឹងថា បុរសជាមិត្តប្រុសមានវ័យ ២៣ ឆ្នាំ ខណៈនារីជាមិត្តស្រី មានវ័យ ២០ ឆ្នាំ ។ ដោយឡែក បើនិយាយពីនារីម្នាក់ផ្សេងទៀត ដែលមានវត្តមាននៅក្នុងវីដេអូនេះ ត្រូវបានគេជឿថា ជាបងប្អូនជីដូនមួយ នឹងនារីម្នាក់ ជាមិត្តស្រី ហើយគេក៏ជានារីម្នាក់ ដែលបុរសជាមិត្តប្រុសបានចោទប្រកាន់ថា និយាយបង្កាច់បង្ខូច ថាគាត់បានអញ្ជើញនាងមកផ្ទះ ។

បើយើងងាកក្រឡេកទៅមើលវីដេអូនេះវិញ មានពេលមួយនោះ បុរសជាមិត្តប្រុសមានចិត្តខឹងជាខ្លាំង ដោយបានស្រែកទៅអោយនារីជាបងប្អូនជីដូនមួយ នឹងមិត្តស្រីខ្លួនថា ៖ ម៉េចក៏មិននិយាយអីខ្លះទៅ ? ខ្ញុំពិតជាមិនបានធ្វើអ្វីនោះទេ ? ហេតុអ្វីនាងនិយាយបង្កាច់បង្ខូចខ្ញុំយ៉ាងដូច្នេះទៅវិញ ? ។
បើទោះជាមានការប្រកែកតវ៉ាយ៉ាងណាក៏ដោយ នារីជាមិត្តស្រីកាលដែលបានដឹងឭហើយនោះ ភ្លើងប្រច័ណ្ឌក៏បានកើតមានឡើង ដែលជាចលករជំរុញអោយមានការទះកំភ្លៀងមិត្តប្រុសដល់ទៅ ១៤ ដងក្នុងរយៈពេលត្រឹមតែ ៥ នាទី ។ ខាងក្រោមនេះ គឺជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖
* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- តោះទៅមើល វីដេអូកំប្លែង ល្បីអស់ទាស់ ពេញហ្វេសប៊ុក លេងភ្លេងហៅខ្មោច ហេ ហេ ...- វីដេអូ គ្រោះថ្នាក់ព្រឺក្បាលបំផុត លឿនមួយជំហាន ក្ស័យ
- វីដេអូ សងសឹកសម្លាប់មនុស្ស ញាក់សាច់ ថតជាប់ទាំងស្រុង តាមរយៈកាម៉េរ៉ា សុវត្ថិភាព
- វីដេអូ ល្បីអស់ទាស់ នៅលើអ៊ិនធើណេត ដើរញ៉ែស្រី សុំលេខទូរស័ព្ទ ទាំងអាក្រាតកាយ
- ចម្លែកហួស ៖ ក្មេងប្រុសតូច វ័យ ២ ឆ្នាំ មានកូនតូច នៅក្នុងក្រពះ (មានវីដេអូ)
- ៥ នាក់របួសធ្ងន់ ស្ទើរស្លាប់ ស្ទើររស់ ក្រោយមានការវាយប្រហារ ចាក់សម្លាប់ នៅទីសាធារណៈ (មានវីដេអូ)
ដោយ ៖ កុសលប្រភព ៖ អាស៊ីវ័ន