ភាពយន្ត ៖ រោងភាពយន្តទំនើប Major Cineplex by Cellcard បានចាប់ផ្តើមចាក់បញ្ចាំង ភាពយន្ត លំដាប់ អន្តរជាតិ ថ្មី 4DX ក្រោមចំណងជើងថា «Maze Runner: Scorch Trials » (ទីលានដុតកម្លោច) នាយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ ម្សិលមិញនេះ ដែលមាន    ទី តាំង ក្នុង ផ្សារ ទំនើប Aeon Mall ជាន់ទី២ ក្រោយ បញ្ចប់ កម្មវិធីសន្និសីទ កាសែតស្តីអំពីខ្សែភាពយន្តនេះ  ដែលជាបច្ចេកវិទ្យាថ្មីបំផុត នាំមកនូវរូបភាព ពិត សម្រាប់បម្រើចក្ខុទស្សនិកជន ពេលបានចូល ទស្សនា។

/

គោលបំណងរបស់កម្មវិធីនេះ គឺចង់ឲ្យអ្នកកាសែត និង Bloggers ទាំងអស់បានចូលរួមទស្សនា និង ទទួលយកនូវ បទពិសោធន៍ ដែលមិនអាចបំភ្លេចបានមួយនេះ ដើម្បីចែករំលែកនូវបទពិសោធន៍ថ្មីៗ និងស្វែងយល់ឲ្យកាន់តែច្បាស់ អំពីភាព អស្ចារ្យរបស់ 4DX ។ 4DX គឺជាការចាក់  បញ្ចាំនៅក្នុង ភាព យន្ត ដែលមានបច្ចេកវិទ្យាខ្ពស់ជាង 3D ហើយ 4DX ត្រូវបានបំពាក់ដោយបច្ចេក វិទ្យាខ្ពស់ និង អាច ធ្វើឲ្យអ្នកមានអារម្មណ៍ហាក់បីដូចជានៅក្នុងសាច់រឿងពិតៗតាំងពីដើមរហូតដល់ចប់។

/

អ្នកនឹងអាច   មាន  អារម្មណ៍ពិតៗ ដូចជា បាន ប៉ះ នឹង   ខ្យល់បក់ (Wind) ពន្លឺរន្ទះ (Lighting) ពពុះ (Bubbles) និងក្លិន (Scent) ជាច្រើន បែបដែលបានបញ្ចេញមកក្រៅតាមបរិយាកាសរបស់នៃរឿង ។

ការរំញ័រនៃកៅអី (Vibration) ធ្វើឲ្យ  អ្នករង្គើ  ទៅ មុខ ថយក្រោយ (Pitch) ទៅឆ្វេងទៅស្តាំ (Roll) រង្គើ ចុះឡើង (Heave) មានចលនាឥតឈប់ឈរ ស្ទើរតែគ្រប់ពេលនៃផ្ទៃរឿងទាំងមូល ។ ក្រៅពីនេះ 4DX ក៏មានអ័ព្ទ (Fog) ដែលបាញ់ចេញពីអេក្រង់ ហើយសាយភាយក្នុងបន្ទប់ 4DX លាយឡំ ជាមួយនឹង ការបាញ់ខ្យល់ (Air Shot) និងបាញ់ទឹក (Water Shot) ចេញពីកៅអីតាមឈុតឆាកនីមួយៗផងដែរ ។

/

/

រឿង Maze Runner: Scorch Trials (ទីលានដុតកម្លោច) មិនមែនជារឿងតែមួយ  ដែលមានលក្ខណៈ ជា 4DX នោះទេ លោកអ្នក ក៏អាច ទស្សនា និង ទទួលយកនូវបទពិសោធន៍ 4DX ជាមួយរឿងជា បន្តបន្ទាប់ទៀត ដូច ជា The Martian, The Walk, Goosebumps, The Peanuts movie & Victor Frankestein ដែល នឹង ចាក់បញ្ចាំងឆាប់ៗនេះ ។ គួរបញ្ជាក់ផងដែរថា រោង  ភាពយន្ត Major Cineplex by Cellcard ជារោង ភាពយន្ត តែមួយគត់ ដែលមានចាក់បញ្ចាំង ភាពយន្តជា   ប្រភេទ 4DX ក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងរឿងដំបូងគេគឺ Maze Runner: Scorch Trials (ទីលាន ដុតកម្លោច) ចាប់បញ្ចាំងពីពេលនេះតទៅ នៅគ្រប់ រោងភាពយន្តទំនើបក្នុងព្រះរាជាណាចក្រកម្ពុជា ៕

ប្រភព ៖ Westec Media Limited