អាមេរិក៖ តាមការអោយដឹងពីគេហទំព័រដេលីមែល កាលពីថ្ងៃទី ០៨ តុលាម្សិលមិញនេះថា មានសត្វរំពេសមុទ្រជាច្រើន បានធ្វើអោយមានការរំខានដល់ភ្ងៀវទេសចរណ៍ នៅឯតំបន់មាត់សមុទ្រ។

ការរំខានដល់ភ្ងៀវទេសចរណ៍ ពីពពួកសត្វស្លាបនេះ គឺកើតឡើងនៅឯមាត់សមុទ្រ Venice ខណៈដែលក្រុមនិស្សិតមកពីរដ្ឋ California បាននាំគ្នាយកទឹកថ្នាំម្ស៉ៅម្យ៉ាង ទៅបុកលាយជាមួយនឹងអាហារចម្រន់ ដាក់ក្នុងកំប៉ុង រួចដាក់អោយសត្វរំពេចូលចឹកស៊ី។ បន្ទាប់ពីសត្វទាំងអស់នោះចូលចឹកស៊ីរួចហើយ ពួកវាក៏បានហោះហើរទៅលើអាកាសវិញ ពេលនោះទឹកថ្នំាដែលជាប់មាត់ និងស្លាបរបស់ពួគវា ក៏ធ្លាក់មកលើភ្ងៀវទេសចរណ៍ ធ្វើអោយពួកគាត់បានរត់ប្រសេចប្រសាច ហាក់បីដូចជាភ័យនឹងរឿងអ្វីមួយ។


នេះគឺជាវីដេអូ ដែលសត្វរំពេសមុទ្របានធ្វើអោយភ្ងៀវរត់ជាន់ជើងគ្នា។ សូមចុចដើម្បីមើល៕
ដោយ៖ រក្សាប្រភព៖ dailymail