កំសាន្ត ៖ Searching ជាភាពយន្តបង្កប់អាថ៌កំបាំង ដែលនិយាយពីឪពុកម្នាក់ឈ្មោះ David Kim (សម្តែងដោយ John Cho) តាមស្វែងរកកូនស្រីដែលបានបាត់ខ្លួនឈ្មោះ Margot Kim (សម្តែងដោយ Michelle La)។ ដោយសារតែកូនស្រីបានបាត់ខ្លួនអស់ ៣៧ម៉ោង ទាំងដែលគ្មានតម្រុយអ្វីសោះ គាត់ក៏ដាច់ចិត្តចូលទៅក្នុងកុំព្យូទ័ររបស់កូនស្រីគាត់ ដែលនៅពេលនោះ អាថ៌កំបាំងទាំងអស់របស់នាងត្រូវបានលាតត្រដាង។

/

ចាប់ពីដើមសាច់រឿង ផ្តើមពីតំណាលលើផ្ទាំងអេក្រង់កុំព្យូទ័រ រហូតដល់ពេលដែល Margot បាត់ខ្លួន ទស្សនិកជននៅអាចផ្អែកលើកៅអីទស្សនាបាន ប៉ុន្តែនៅពេលដែលការស៊ើបអង្កេតចាប់ផ្តើមរហូតដល់ទីបញ្ចប់ ទស្សនិកជនច្បាស់ជាដកខ្នងពីកៅអី ហើយផ្តោតមើលផ្ទៃរឿង ហើយទាយចុះទាយឡើង រហូតដល់ទាយមិនត្រូវសាច់រឿង។ មានទស្សនិកជនម្នាក់និយាយថា ពូកែបង្កប់មែន ទាយទៅបើទាយត្រូវសាច់រឿង សូមសរសើរ។

/

ភាពយន្តនេះបញ្ជាក់ឱ្យយើងដឹងថា ក្នុងសម័យបច្ចេកវិទ្យាសតវត្សទី ២១ អ្វីៗក៏អាចកើតមានឡើងដែរ។ ហើយសារក្នុងភាពយន្តនេះគឺចង់ក្រើនរម្លឹកដល់ឪពុកម្តាយ ដែលទោះបីជារវល់ប៉ុណ្ណា ក៏ត្រូវចាប់អារម្មណ៍ និងតាមដានកូនៗរបស់ខ្លួនដែរ ក៏ព្រោះថាពេលដែលយើងធ្វេសប្រហែសមួយពេល យើងអាចនឹងសោកស្តាយមួយជីវិត។

/

ចង់ដឹងថា ហេតុអី្វបានជាភាពយន្តនេះធ្វើឱ្យទស្សនិកជនជាច្រើន ស្មានមិនត្រូវសាច់រឿង? កុំភ្លេចមកទស្សនារឿង Searching ដែលចាប់បញ្ចាំងពីថ្ងៃទី ២៨ សីហានេះតទៅ នៅគ្រប់រោងភាពយន្តទំនើប។

/

ទស្សនា Trailer នៅទីនេះ

/

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕

ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited