ព័ត៌មានកំសាន្ត ៖ កាលពីពេលថ្មីៗនេះ តារាសម្តែងថៃដែលទើបតែមកកាន់ប្រទេសកម្ពុជា លោក Boy pakorn បានបង្ហោះរូបដើម្បីបង្អាប់ដល់លោក Mark prin ដែលមិនហ៊ានលេងជាមួយនិងស្រីៗដែលជាអ្នករួមការងារ ព្រោះក្លាយនាង Kimberly ប្រច័ណ្ឌ ដោយសារតែរឿងនេះបានធ្វើឲ្យក្រុមអ្នកគាំទ្រផ្ទុះសំណើចខ្លាំង ហើយមិននឹកស្មានថា នាងគឺជាមនុស្សពូកែ ប្រច័ណ្ឌដល់ថ្នាក់នឹងសោះ ។
គួរបញ្ជាក់ឲ្យដឹងថា លោក Mark prin ដែលជាសង្សារសំណព្វចិត្តរបស់នាង Kimberly ត្រូវបានលោក Boy pakorn បង្ហោះរូបដោយភ្ជាប់មកជាមួយនិងចំណងជើងថា អត់ហ៊ានចូលមកថតជាមួយគេទេ ព្រោះមានស្រីៗច្រើនពេក ម្យ៉ាងវិញទៀតក្លាយ Kimberly ប្រច័ណ្ឌ បានត្រឹមតែអើតមើលពីចម្ងាយ ហាហា ។
ដោយយោងតាមរបាយការណ៍ពីគេហទំព័ររបស់ Fans Kimberly បានឲ្យដឹងថា អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៀតគឺ តារាថៃរូបនេះបាននិយាយនៅក្នុងកិច្ចសម្ភាស៍ថា បងម៉ាកគឺខ្លាចចិត្តគាត់ ហើយគាត់ក៏មិនបានប្រច័ណ្ឌអីដែរ Mark ចង់ធ្វើអីក៏ធ្វើទៅ តែបើ Mark ចង់សាកក៏សាកទៅ តែប្រយ័ត្នស្លាប់ 😂😂😂 (អត់ប្រច័ណ្ឌសោះចែ) ហើយ Kimberly មិនចូលចិត្តរឿងស្រីៗអីនឹងទេ Say No ទាំងអស់ មិនចង់ឃើញទាំងអស់ ហើយបើគាត់ឃើញគឺ 🔪🔪💣⛏💣🛠⚔️🗡 (ក្រៅពីកាងារ ) កុំចេះតែហ៊ាន 😂😂😂😂 ។
តោះទៅស្តាប់កិច្ចសម្ភាស៍ ជាមួយភាសាថៃរបស់នាង Kimberly នៅខាងក្រោមទាំងអស់គ្នា ៕
-ចុចអាន ៖ នេះហើយទឹកចិត្តគ្រូ, លើសពីបង្រៀន គ្រូ លី ចែវទូកចម្លងសិស្សទៅរៀន ១០ឆ្នាំមកហើយ
ដោយ ៖ គន្ធា
ប្រភព ៖ FB