ព័ត៌មានកំសាន្ត ៖ នាង Minzy បានជាក់ស្តែង បានរកឃើញ កន្លែងថ្មី ដែលសាកសមនឹង រូបនាង ក្រោយចាកចេញពី ក្រុម 2NE1 ។

/

នៅពេលនេះ គឺមិនមែនព័ត៌មាន ពិតប្រាកដ ណាមួយដែលអាចបញ្ជាក់ថា​ Minzy នឹងមានវត្តមាន នៅក្នុងផលិតកម្មណាមួយឲ្យពិតប្រាកដ ឡើយ ប៉ុន្តែ ដោយយោងតាមរបាយការណ៍ពី គេហទំព័រ Sports DongA បានឲ្យដឹងថា Minzy បានរកឃើញ នៅកន្លែងថ្មី ដែលល្អសមរម្យ បន្ទាប់ពី បានចាកចេញពីផលិតកម្ម YG Entertainment អស់រយៈពេល ២ សប្តាហ៍ ។ 

/

គួរបញ្ជាក់ឲ្យដឹងថា នាងកំពុងតែ នៅក្នុងកិច្ចសន្យា របស់នាងជាមួយ ផលិតកម្ម YG Entertainment ដូច្នេះនាង មិនអាច ចុះហត្ថលេខាលើក្រដាសនេះ នៅឡើយទេ ប៉ុន្តែ នាងបាន និយាយអំពី កិច្ចសន្យា នេះរួចទៅហើយ នឹងបានរាយការណ៍ថា បានសម្រេចចិត្ត ក្នុងការចុះហត្ថលេខា ជាមួយ នឹងកន្លែងថ្មី របស់នាងរួចទៅហើយ ៕

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ allkpop