ដូចដែលលោកអ្នកធ្លាប់ដឹង​មកហើយតាមរយៈបណ្ដាញសង្គម អ្នកនាង​ ស្រីអូន គឺជាស្រ្ដីមានចិត្ដសប្បុរសធម៌មួយរូប   ដែលទទួលបានការគាំទ្រជាខ្លាំង​ពីសំណាក់​មហាជន និងអ្នកគាំទ្រ ដោយអ្នកនាង តែងតែផ្តល់នូវបទពិសោធន៍នានាដល់មហាជន​ ទាំងរឿងក្នុងរង្វង់គ្រួសារ និងសង្គម ព្រមទាំងបទពិសោធន៍ល្អៗជាច្រើនទៀត។

/

នៅក្នុងគណនីហ្វេសប៊ុកអ្នកនាងស្រីអូន បានប្រាប់ឲ្យដឹងថា លែងគ្នាទៅ មនុស្សស្រីរាល់ពេលខឹងភាគច្រើន គឺចូលចិត្តនិយាយពាក្យហ្នឹង​ តែលោកប្ដីខ្ញុំជាកំពូលបុរសចិត្តធ្ងន់ មិនចេះខឹង មិនចេះស្ដី មិនចេះរករឿង មិនព្រមនិយាយពាក្យលែង ព្រោះគាត់បានតាំងចិត្តហើយថា មួយជាតិនេះរៀបការតែម្ដងទេ ហឹម តើគាត់ពិបាកយ៉ាងណា គ្រាំចិត្តយ៉ាងណា ទំរាំខ្ញុំយល់?? ចុះភរិយាផ្សេងៗ មានដែរធ្វើដូចខ្ញុំទេ?? តើគួរតែឈប់ ឬបន្ដនិយាយពាក្យលែងគ្នាទៀតទេ?? សូមគិតជាមួយគ្នាឡើងវិញ យកបេះដូងប្ដីប្រពន្ធមកនិយាយគ្នាវិញ ពេលនោះបងប្អូននិងយល់ពីគ្នា វចនានុក្រមលោកប្ដី

/

ទន្ទឹមនឹងនេះដែរ ក៏មានបងប្អូនជាច្រើន បានបង្ហាញពីភាពសាទរចំពោះអ្នកនាង ស្រី អូន និងកោតសរសើរជាខ្លាំង ដែលអ្នកនាង ហ៊ានបង្ហាញពីអារម្មណ៍ក្នុងចិត្ត ចែកជូនមហាជនឲ្យបានដឹង ដោយគ្មានការលាក់លៀម​ អ្វីទាំងអស់៕

/

/

អត្ថបទ៖ ចំរើន