ថៃ ៖ រយៈពេល ២ ថ្ងៃកន្លងទៅហើយ លោក Aum Atichart បានបង្ហោះរូបថតរបស់គាត់ជាមួយនិងតារាសម្តែងស្រីនាង Aom Sushar នៅលើគណនីអុិនស្រ្តាក្រាមផ្ទាល់របស់ខ្លួន ដោយភ្ជាប់មកជាមួយនិងចំណងជើងថា មើលទៅមុខរបស់នាងស្រស់ស្រាយណាស់ ឬដោយសារតែនាងកំពុងតែមានស្នេហា? @aom_sushar ។ 

/

ក្រោយពីបង្ហោះរូបថតមិនបានប៉ុន្មាននាទីផង ប្រពន្ធរបស់លោក Aum Atichart គឺនាង Nat Myria ក៏បានខមមិននៅលើរូបថតនោះថា តើអ្នកណាជាអ្នកផាត់មុខអោយ? មុខរបស់នាងមើលទៅពិតជាស្រស់ស្រាយមែន ។ 

/

គួរបញ្ជាក់ឲ្យដឹងថា នាង Aom Sushar ត្រូវពីរនាក់ប្តីប្រពន្ធនាំគ្នាព្រួតបង្អាប់ ក្រោយពីដឹងថាតារាថៃរូបនេះ មានស្នេហាជាមួយនិង Amp Pithan ដែលជាសេដ្ឋីវ័យក្មេង និងមានរូបរាងសង្ហាម្នាក់នៅក្នុងប្រទេសថៃ ៕

/

/

/

លោក Aum Atichart និងនាង Aom Sushar ដែលជាតួប្រុសស្រីក្នុងរឿង អូនជាព្រះអាទិត្យបង

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews