ថៃ ៖ Ken Phupoom និង Esther Supreeleela​ បានចាប់ផ្តើមទាក់ទងគ្នាពាក់កណ្តាលឆ្នាំ ២០១៦ ហើយគិតត្រឹមពេលនេះគឺមានរយៈពេល ១ ឆ្នាំកន្លះហើយ ។ 

ថ្មីៗនេះ លោក Ken Phupoom បានបង្ហោះរូបថតជាមួយនិង Esther Supreeleela កាលពីឆ្នាំ មុនជាមួយនិងចំណងដ៏ផ្អែមល្អែមថា ក្មេងស្រីម្នាក់ ដែលកំពុងតែស្ថិតក្នុងដៃរបស់ខ្ញុំ កាលពី ៥ ឆ្នាំមុន ហើយក៏ជាមនុស្សស្រីម្នាក់ដែលខ្ញុំមិនធ្លាប់ចាប់អារម្មណ៍ទាល់តែសោះ ។ 

/

តួប្រុសក្នុងរឿង រាជនីស្តេចនាគ បន្តទៀតថា ខ្ញុំមិនបាននិយាយជាមួយនាងច្រើនទេក្នុងពេលនោះ គឺពេលដែលយើងធ្វើការជាមួយគ្នា ហើយប្រសិនបើខ្ញុំដឹងថា នាងគឺជាមនុស្សដែលខ្ញុំខំស្វែងរកជាយូរណាស់មកហើយ ខ្ញុំនឹងមិនចាកចេញពីនាងទេ ។ ខ្ញុំនេះពិតជាអាឡិកអាឡក់មែនទែន ៕

/

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews