ប្រសិនអានចំណងជើងនៃអត្ថបទហើយ នៅតែមិនទាន់ស្រមៃដឹងបាននូវវិធីដំណើរការរបស់ប្រដាប់បំពងសម្លេង Bluetooth នេះ ចូរងាកទៅមើលរូបភាព អ្នកប្រាកដជាអាចនឹកឃើញថា ឧបករណ៍នេះ ដូចជាធ្លាប់បានឃើញនៅក្នុងភាពយន្ដបែបវិទ្យាសាស្ដ្រណាមួយ។

វិធីដំណើរការរបស់ឧបករណ៍នេះ មិនមានភាពស្មុគស្មាញខ្លាំងណាស់ណានោះទេ ដោយទម្រពីក្រោម មានតួនាទីដូចទៅនឹងមេដែកអគ្គិសនី ហើយវាក៏ជាប្រព័ន្ធបញ្ចូលថាមពលឱ្យប្រដាប់បំពងសម្លេង ក៏ដូចជាមុខងារដំឡើង បន្ថយសម្លេង។ល។ ចំណែកកូនបាល់ដែលហោះអណ្ដែតខ្លួន នៅពីខាងលើ មានតួនាទីបំពងសម្លេង។

ប្រសិនមិនចង់ឃើញ “ផ្លែបាល់” ហោះនៅពីមុខ អ្នកក៏អាចយកដៃចាប់វា យកទៅកន្លែងផ្សេង ឆ្ងាយពីទម្រ។ ក្រុមហ៊ុន OM Audio បានប្រកាសថា ប្រដាប់ចាក់ និងបំពងសម្លេងនេះ អាចចាក់ចម្រៀងក្នុងរយៈពេល ១៥ម៉ោងបន្តបន្ទាប់ ហើយវាក៏អាចតភ្ជាប់នឹងបណ្ដាឧបករណ៍ផ្សេងៗ តាមរយៈ Bluetooth ឬ EDR ។

ប្រភពព័ត៌មាន ក៏បានឱ្យដឹងថា OM One របស់ក្រុមហ៊ុន OM Audio នឹងត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ១៧៩ដុល្លារអាមេរិក អាស្រ័យលើទីផ្សារ។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Theverge/Youtube