ភ្នំពេញ៖ អាចចាត់ទុកថា ជាបទពិសោធន៍មួយ ក្នុងជីវិតជាតារា បង្ហាញម៉ូដ ក្នុងកម្មវិធីជាផ្លូវការធំៗមួយចំនួន ខណៈដែលអ្នក រៀបចំកម្មវិធី មិនបានគិតគូ ឲ្យគ្រប់ជ្រុងជ្រោយ លើតារាបង្ហាញ ម៉ូដទាំងនោះ បណ្ដាលឲ្យមាន ការធ្វេសប្រហែស និងលេចចេញនូវ កំហុសឆ្គងមួយចំនួន នៅពេលកំពុងដំណើរការ ហើយក្រសែភ្នែក មហាជនរាប់រយនាក់ កំពុងចោលបាញ់ឆ្ពោះ និងផ្ចង់អារម្មណ៍ បំផុតសម្លឹងមើល ពីសកម្មភាពទាំងនោះ។
ជាការកត់សម្គាល់ ជាក់ស្ដែងមួយ នៅក្នុងព្រឹត្តិការណ៍ ពិព័រណ៌សម្លៀកបំពាក់ និងគ្រឿងសម្អាង របស់ប្រទេសថៃ ដែលបានធ្វើឡើងកាល ពីរាត្រីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៣ នៅបរិវេណផ្សារ ផារ៉ាហ្គន (Paragon) មហាជនបានចាប់អារម្មណ៍ និងពិនិត្យឃើញថា មានតារាបង្ហាញ ម៉ូដពីរដួង គឺនាង លីឡា និងនាង មាន សូនីតា ហាក់ដូចជា ភ័យស្លន់ស្លោ បញ្ចេញទឹកមុខក្រហមព្រឿងៗ នៅចំពោះមុខមហាជន ខណៈដែលពេលវេលាផ្លាស់ប្ដូរ សម្លៀកបំពាក់ខ្លីពេក ធ្វើឲ្យ លីឡា មិនបានពាក់ អាវទ្រនាប់ ទាន់ពេលវេលាឡើយ។
ទស្សនិកជន ដែលបានទៅ ទស្សនាផ្ទាល់ ក្នុងកម្មវិធីនេះ មានសម្ដែងអារម្មណ៍ ភ្ញាក់ផ្អើលយ៉ាងខ្លាំង និងភ័យបុកពោះ ជំនួសអ្នកទាំងពីរ ដោយបានឃើញកញ្ញា លីឡា ដែលទស្សនិកជនស្គាល់ថាជាតារាសម្ដែង និងបង្ហាញម៉ូដសិចស៊ីសាច់សខ្ចីក្នុងវគ្គទី១ នាងបានឡើងលើវេទិកា ដើរបង្ហាញម៉ូដ នូវឈុតសម្លៀកបំពាក់ បែបយុវវ័យ អាវពណ៌ស សំពត់ខ្លីពណ៌ខ្មៅ ហើយមានគ្រង អាវធំពីលើស្មា មើលទៅស្រស់ស្អាត គួរជាទីគយគន់។ តែអ្វីដែលអ្នកទស្សនា ផ្ទាល់ភ្ញាក់ផ្អើលនោះ គឺនៅឈុតទី២ នាងបានស្លៀកពាក់ នូវរ៉ូបសាច់ក្រណាត់ បែបជាសំឡី មានរំយោលរញ៉េរញ៉ាយ និងបញ្ចេញសាច់ខ្នង សាច់ក្បាលពោះ ដែលអាចមើលឃើញ នូវទ្រង់ទ្រាយសុដន់ ដ៏សមូលក្បំទាំងគូរ បស់នាងច្បាស់ក្រឡែត..!។
ពេលនោះទឹកមុខរបស់ លីឡា ហាក់បង្កប់នូវភាពភិតភ័យ តែនាងនៅខំប្រឹងទប់អារម្មណ៍ មិនឲ្យភាពភ័យស្លន់ស្លោ មកបង្អាក់សកម្មភាពនៅលើឆាកបានឡើយ ព្រោះមានទស្សនិកជនច្រើននាក់ណាស់ តាមសម្លឹងនាងមិនដាក់ភ្នែក អមទៅដោយការហ៊ោកញ្ជ្រៀវ ទ្រហឹងអឹងកង តាមចង្វាក់ភ្លេង ។
ដោយឡែកសម្រាប់ស្រីស្រស់ទងវង ដែលជាតារាសម្ដែងល្បីឈ្មោះ និងជាតួឯកក្នុងរឿងនាយឡប់ជំពប់ស្នេហ៍ កញ្ញា មាន សូនីតា ឯណេះវិញ ក៏ភ័យស្លន់ស្លោ មិនចាញ់កញ្ញា លីឡា ប៉ុន្មានដែរ ។ នៅឈុតទី១ សូនីតា បានឡើងបង្ហាញរាង ដោយស្លៀកខោខូវប៊យពណ៌ផ្ទៃមេឃ អាវសាច់ក្រណាត់ស្ដើងវាលក្លៀក មើលឆ្លុះឃើញសាច់សខ្ចី ស្រស់ស្អាតតាមបែបយុវវ័យសម័យថ្មី ។ តែចូលមកដល់ឈុតទី២ គេឃើញនាងស្លៀករ៉ូបពណ៌ស អត់ដៃវាលខ្នង ដែលឈុតនេះហើយ ធ្វើឲ្យនាងភ័យបុកពោះភិបៗ ដោយសារតែពេលវេលាខ្លី ធ្វើឲ្យនាងស្លៀកពាក់មិនត្រឹមត្រូវតាមបច្ចេកទេស តម្រូវឲ្យនាងយកដៃទប់ផ្នែកខាងក្រោមសុដន់ ជាប់រហូត ព្រោះខ្លាចរបូតរ៉ូប ធ្លាក់មកក្រោម នាំឲ្យខ្មាសគេ។
បើក្រឡេកទៅមើលទឹកមុខរបស់ មាន សូនីតា វិញ នាងហាក់បង្កប់នូវក្ដីភ័យព្រួយ ខ្លាចកើតហេតុការណ៍អាក្រក់ណាមួយចំពោះនាង ព្រោះក្នុងការបង្ហាញម៉ូដនេះ ឈុតដែលនាងកំពុងស្លៀក មានលក្ខណៈងាយស្រួលក្នុងការរបូតធ្លាក់ ជាហេតុធ្វើឲ្យនាងមានក្ដីបារម្ភយ៉ាងខ្លាំង ។
យ៉ាងណាមិញ ការបង្ហាញម៉ូដសម្លៀកបំពាក់ និងពិព័រណ៌គ្រឿងសម្អាង បានបញ្ចប់ទៅដោយភាពជោគជ័យ ប៉ុន្តែសម្រាប់តារាទាំងពីរដួងនេះវិញ ក៏យកដៃគួកទ្រួង ដកដង្ហើមធំស្លុតអារម្មណ៍មិនស្ទើរទេ ព្រោះអ្នករៀបចំកម្មវិធី មិនបានផ្ដល់ឱកាស ឬពេលវេលាសមរម្យណាមួយ ឲ្យអ្នកបង្ហាញម៉ូដ ទាំងអស់មានពេល វេលាគ្រប់គ្រាន់ ក្នុងការផ្លាស់ប្ដូរសម្លៀកបំពាក់ និងស្លៀកបង្ហាញឲ្យត្រឹមត្រូវតាមបច្ចេកទេសឡើយ ខណៈកញ្ញា លីឡា ត្រូវបានអ្នកទស្សនាផ្ទាល់ ជាពិសេសបុរសៗ បានដឹងថា នាងមិនបានពាក់អាវក្នុងទាន់ពេលនោះទេ ។ ឯកញ្ញា មាន សូនីតា ក៏ប្រហែលជាមិនខុសគ្នាប៉ុន្មានឡើយ ៕










ដោយ៖ LookingTodayផ្តល់សិទ្ធិដោយ៖ ដើមអំពិល