គ្រោះថ្នាក់គួរឲ្យសោកស្តាយមួយ បានធ្វើឲ្យបុរសចិនដ៏កំសត់ម្នាក់ត្រូវរស់ជាមួយនឹងក្បាលដែលបាត់បង់អស់មួយផ្នែកធំ។

ថ្មីៗនេះ វេបសាយ Huanqiu របស់ចិនបានធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលបានឃើញរូបភាពបុរសម្នាក់នៅមានជីវិតរស់ធម្មតា បើទោះជាក្បាលប្រហោងអស់មួយផ្នែកធំក៏ដោយ។

/

រូបភាពនេះត្រូវបានថតនៅតាមផ្លូវមួយនៃប្រទេសចិន។ គេបានឃើញយ៉ាងច្បាស់នូវបុរសម្នាក់កំពុងអង្គុយនៅលើរទេះរុញ ឯផ្នែកក្បាលរបស់គាត់ប្រហោងអស់មួយដុំធំ ប៉ុនមួយក្តាប់ដៃរបស់មនុស្សធំ។

/

បុរសម្នាក់នេះនៅមានជីវិតរស់នៅធម្មតា ទោះជាត្រូវបាត់បង់អស់មួយដុំធំនៃក្បាលក៏ដោយ

តាមវេបសាយ Huanqiu បុរសម្នាក់នេះមានដើមកំណើតជនជាតិ Sichuan។ កាលពីឆ្នាំ២០០៦ គាត់ក៏ជួបគ្រោះថ្នាក់(មិនបានបញ្ជាក់ថាជាគ្រោះថ្នាក់អ្វីទេ) រហូតដល់ត្រូវអង្គុយលើរទេះរុញនិងបាត់បង់អស់មួយដុំធំនៃផ្នែកក្បាល។

ជាមួយនឹងបាត់បង់អស់មួយដុំដ៏ធំនៅនឹងក្បាលបែបនេះ កាលដែលគាត់នៅមានជីវិតរស់នៅធម្មតាបានទៀត គឺជារឿងមួយចម្លែក ហើយក៏អស្ចារ្យផងដែរ៕

ដោយ៖ សិលាប្រភព៖ K14