ភ្នំពេញ ៖ បុរសកើតជំងឺសរសៃប្រសាទ ម្នាក់ ដោយសារតែជំងឺធ្វើទុក្ខខួរក្បាលនិង ក្នុងខ្លាំងពេក បានលោតសម្លាប់ខ្លួនពីលើផ្ទះ ជាន់ទី២ ស្លាប់មួយរំពេចក្នុងថ្លុកឈាម បង្កឱ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងនៅកន្លែង   កើតហេតុទាំងប្រជាពលរដ្ឋ  និង សមត្ថកិច្ច   បានចុះទៅជួយអន្ដរាគមន៍ភ្លាមៗ ប៉ុន្ដែបានប៉ះពារពាក្យសំដីមួយប្រាវជាមួយម្ចាស់ផ្ទះ ដែលជាឪពុកមារបស់ជនរងគ្រោះ។

ករណីលោតសម្លាប់ខ្លួន ដោយសារតែជំងឺសរសៃប្រសាទខាងលើនេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង១៥ នាទីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៣ ស្ថិតនៅផ្ទះលេខ៥៨ ក្រុមទី៣៤ ភូមិទី៤ ផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមនពោលនៅក្បែរផ្សារទំនើបសុវណ្ណា ជិតមន្ទីរ រុស្សីតែម្ដង ។

យោងតាមសាច់ញាតិជនរងគ្រោះ   ដែលត្រូវជាឪពុកមា   បាននិយាយនៅកន្លែងកើត ហេតុថា ក្មួយប្រុសរបស់គាត់ឈ្មោះទួន សុវណ្ណបញ្ញា អាយុ២៥ឆ្នាំ កើតជំងឺសរសៃ ប្រសាទនេះអស់រយៈពេលជាង៤ឆ្នាំមកហើយ និងបានបំផ្លាញលុយកាក់ទ្រព្យសម្បត្ដិរបស់លោកក៏អស់ច្រើនមកដែរ ដោយសារ តែនៅពេលជំងឺធ្វើទុក្ខម្ដងៗ ត្រូវទៅទិញថ្នាំ  ដើម្បីលេបបំបាត់ការឈឺចាប់ មួយរយៈកាល សិន ។

ឪពុកមាជនរងគ្រោះ បាននិយាយទៀត ថា នៅពេលដែលជំងឺធ្វើទុក្ខម្ដងៗក្មួយប្រុស របស់គាត់ ក្លាយជាមនុស្ស  ដ៏កាចសាហាវ ហើយឈ្លោះទាស់ទែងរករឿងអ្នកផ្ទះ   ព្រម ទាំងបំផ្លាញទ្រព្យសម្បត្ដិ អស់ជាច្រើន ធ្វើ ឱ្យក្រុមគ្រួសារទាំងមូល   ត្រូវចំណាយលុយ និងកើតទុក្ខយ៉ាងខ្លាំងជារៀងរាល់ថ្ងៃ ប៉ុន្ដែមិនដឹងធ្វើយ៉ាងណាដោយសារតែជនរងគ្រោះកើតមកអភ័ព្វយ៉ាងដូច្នេះនោះ។

ឪពុកមារូបនេះបានបន្ដទៀតថា មុនពេលកើតហេតុក្មួយប្រុសរបស់គាត់បានរើឡើងវិញ ហើយនាំឱ្យឈ្លោះទាស់ទែងជា   មួយបងប្អូននៅក្នុងផ្ទះ  ភ្លាមៗនោះបាន   ឡើង ទៅជាន់ទី២ លោតសម្លាប់ខ្លួនតែម្ដង បណ្ដាល ឱ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាម ។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបាន ឱ្យដឹងថា នៅមុនពេលកើតហេតុនោះសមត្ថ កិច្ចបានទទួលទូរស័ព្ទពីផ្ទះរបស់ជនរងគ្រោះ ដោយប្ដឹងថា មានករណីទាស់ទែងគ្នាលុះពេលមួយសន្ទុះក្រោយមក ក៏បានទទួលព័ត៌ មានថា មានករណីលោតសម្លាប់ខ្លួនពីលើផ្ទះ តែម្ដង ។

សមត្ថកិច្ចដែលចុះទៅដល់កន្លែងកើត ហេតុនោះបានធ្វើកោសល្យវិច័យហើយ អះអាងថា ការស្លាប់របស់ជនរងគ្រោះគឺកើត  ឡើងដោយសារអំពើអត្ដឃាត  ពិតប្រាកដមែនមិនមែនជាអំពើឃាតកម្មនោះទេ ។

បច្ចុប្បន្នសពជនរងគ្រោះ   ត្រូវបានសមត្ថ កិច្ចរៀបចំចាត់ចែង ប្រគល់ទៅឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

width=500

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល