លោកអ្នកប្រហែលជាធ្លាប់បានឮ ហើយមានលោកអ្នកមួយចំនួនបានចូលរួមក្នុងកម្មវិធី Lets DoIt Phnom Penh 2011 កាលពីឆ្នាំទៅមិញហើយមើលទៅ។ កម្មវិធី Lets Do It Phnom Penh គឺជាកម្មវិធីមួយដែលប្រមូលផ្តុំយុវវ័យខ្មែរ ក្នុងការដើររើសសំរាមជួយសំអាតរាជធានីភ្នំពេញ។/ហើយក្នុងឆ្នាំនេះកម្មវិធី Lets Do It Phnom Penh 2012 បានវិលត្រលប់មកវិញហើយ ក្រោមការរៀបចំរបស់អង្គការ JCI Cambodia, Small World និង AIESEC ដែលកម្មវិធីនេះនឹងធ្វើឡើងនៅពហុកីឡាដ្ឋានជាតិអូឡាំពិក  នាថ្ងៃអាទិត្យទី ២៦ ខែសីហា ឆ្នាំ ២០១២ នេះដោយមានយុវវ័យចូលរួមជាង ១ ម៉ឺននាក់។/សកម្មភាពយុវវ័យស្ម័គ្រចិត្តចុះរើសសំរាមក្នុងកម្មវិធី Lets Do It Phnom Penh 2011 កាលពីឆ្នាំទៅមិញ

ការសំអាតទីក្រុងនឹងត្រូវបានបែងចែកចេញជាបីក្រុម គឺក្រុមសំអាត ដើររើសសំរាមក្បែរពហុកីឡាដ្ឋាន ក្រុមទៅសំអាតតាមជាយក្រុង និងក្រុមជិះផងរើសផង។ ហើយជាមួយគ្នានេះក៏នៅមានការប្រគុំតន្រ្តីពេលល្ងាចផងដែរ​ ចាប់ពីម៉ោង ៥ ល្ងាចតទៅ។ ចូលរួមទាំងអស់គ្នាដើម្បីសំអាតទីក្រុងរបស់យើង៕ មិត្តយុវវ័យអាចចុះឈ្មោះចូលរូមក្នុងកម្មវិធីនេះបាន តាមរយៈគេហទំព័រ www.letsdoitpp.com

ដោយ៖ ម៉ូកា