កូរ៉េ ៖ យោងទៅតាមរបាយការណ៍ពី News1 កាលពីថ្ងៃទី​ ០៩ ខែកុម្ភះ ឆ្នាំ ២០១៩ តារាសម្តែងប្រុសស្រីទាំងពីរដួងនេះកំពុងតែបង្កាត់ភ្លើងស្នេហ៍ចាស់ជាមួយគ្នា បន្ទាប់ពីមានគេប្រទះឃើញអ្នកទាំងពីរជួបគ្នាស្ងាត់ៗ ។ 

ប្រភពពីអ្នកជិតដិតបានឲ្យដឹងថា ថ្មីៗនេះ លោក Lee min ho និងនាង Suzy ចាប់ផ្តើមទាក់ទងគ្នាស្ងាត់ជាថ្មីម្តងទៀត ហើយពួកគេបន្តជួបគ្នាស្ងាត់ៗ បន្ទាប់ពី ២ ឆ្នាំមុនអ្នកទាំងពីរបានបែកគ្នា បន្ទាប់ពី Lee min ho ចុះទៅបម្រើកងទ័ព ។ 

/

គួរបញ្ជាក់ឲ្យដឹងថា កាលពីខែវិឆ្ឆិកា នាង Suzy ​និងលោក Lee Min Ho បានប្រកាសបែកគ្នាជាផ្លូវការក្រោយពីទាក់ទងគ្នាអស់រយះពេល ៣ ឆ្នាំ​ ៕

/

/

/

ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ allkpop