Justin Bieber គឺជាតារាចំរៀងវ័យក្មេង ដែលត្រូវបានអ្នកសារព័ត៌មាន និងទស្សនិកជនចាប់អារម្មណ៍ ខ្លាំងបំផុតនៅពេលដែល មានអ្វីកើតឡើង ឬការផ្លាស់ប្តូរអ្វីមួយ ទៅលើរូបគេ ។
ថ្មីៗនេះ នៅក្នុងកម្មវិធី Y-3 របស់ក្រុម Mercedes-Benz អ្នកសារព័ត៌មានមួយចំនួន បានចាប់អារម្មណ៍ទៅលើមុខមាត់របស់ Justin Bieber ។ អ្វីដែលគេបានចាប់អារម្មណ៍នោះគឺ JustinBieber មានពុកមាត់ព្រឿងៗពណ៌ទុងដែរ ដែលរាល់ដងគេមិនដែលឃើញ Justin Bieber មានពុកមាត់ឡើយ ។ទស្សនិកជនមួយចំនួននិយាយថា ប្រហែលពេលនេះ Justin Bieber ចង់លេងស្ទីលអ្វីម្យ៉ាងថ្មីទៀតហើយមើលទៅ ។ ចំណែកខ្លះទៀតនិយាយថា នេះគឺជាការលូតលាស់របស់ JustinBieber ព្រោះគេមិនមែនជាក្មេងទៀតឡើយ ។ បន្ទាប់ពីរឿងទុកពុកមាត់របស់ Justin Bieberលេចឡើងហើយភ្លាមនោះ នៅក្នុងពិភពអ៊ីនធើណេតក៏មិនស្ងាត់ដែរ ហើយខាងក្រោមនេះគឺជារូបកែច្នៃមួយ ថាបើសិនជា Justin Bieber ទុកពុកមាត់ចឹងគាត់ប្រហែលជាមានមុខមាត់ដូចខាងក្រោម ៕







ដោយ ៖ លីលីប្រភព ៖ eonline