មិនគួរឲ្យជឿ ៖ វាសនា​របស់​បុរស​ពីររូប​ ត្រូវ​បានផ្លាស់ប្តូរ​ ក្រោយ​ពេលមាន​ការ​ធ្វេស​ប្រហែស​នៅ​ឯ​មន្ទីរពេទ្យ​ ដែល​ពួក​គេ​បាន​កើត។ កូនប្រុស​ច្បង​ក្នុង​ត្រកូល​គ្រួសារ​អ្នក​មាន បាន​ក្លាយ​ទៅ​ជា​កូន​ប្រុស​ពៅ​នៃ​គ្រួសារ​អ្នក​ក្រ ដែល​ទទួល​ជំនួយ​ពី​រដ្ឋាភិបាល​ ដើម្បី​ចិញ្ចឹម​ជីវិត។

ក្រោយ​ពេល​បញ្ចប់​អនុវិទ្យាល័យ គាត់​មាន​ផល​វិបាក​ក្នុង​ការ​ស្វែង​រក​ការងារ​ធ្វើ​ ហើយ​បាន​រស់​នៅ​ក្នុង​ជីវភាពដ៏​លំបាក​រយៈពេល​ ៦០ ឆ្នាំ។

ចំណែក​ឯ​បុរស​ម្នាក់​ទៀត រស់​នៅ​ក្នុង​កម្រិត​ជីវភាព​ដ៏​ល្អ បាន​បញ្ចប់​ថ្នាក់​មហាវិទ្យាល័យ និង​មាន​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ។ ក្រោយ​មក​ប្អូនៗ ក្នុង​គ្រួសារ​អ្នក​មាន បាន​ធ្វើ​ការ​តេស្តិ៍ DNA ព្រោះ​តែ​ពួកគេ​មាន​អារម្មណ៍​ថា «បង​ប្រុស​ធំ» របស់​ពួក​គេ មាន​រូប​រាង​ខុស​ពី​ពួកគេ​ខ្លាំងពេក។​

/

/

ដូច្នេះ ជីវិត​របស់​បុរស​ទាំង​ពីរ​ត្រូវ​បាន​ផ្លាស់​ប្តូរ ព្រោះ​តែ​ការ​ធ្វេស​ប្រហែស​របស់​មន្ទីរពេទ្យ​កាល​ពី​ ៦០ ឆ្នាំ​មុន។

បុរស​ដែល​រស់​នៅ​ក្នុង​គ្រួសារ​អ្នក​ក្រ បាន​ប្តឹង​មន្ទីរពេទ្យ ដោយ​ទទួល​បាន​ការ​សង​ជំងឺ​ចិត្ត ៤០០.០០០ ដុល្លារ​។ គាត់​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ «តាមពិត ខ្ញុំពិត​ជា​ចង់​ត្រឡប់​ទៅ​កាល​ពី​៦០ ឆ្នាំ​មុន។ ខ្ញុំ​មាន​អារម្មណ៍​សោក​ស្តាយ​ និង​ខឹង។ ខ្ញុំ​ចង់​ឲ្យ​ពួក​គេ​ត្រឡប់​ពេល​វេលា​ថយ​ក្រោយ។»

ក្រោយ​ពី​ដឹង​ការ​ពិត ប្អូនៗ គ្រួសារ​អ្នក​មាន បាន​ជួប​ជាមួយ​បង​ប្រុស​បង្កើត​របស់​ពួកគេ ដើម្បី​កសាង​ទំនាក់ទំនង​ដែល​បាន​បាត់​បង់ ៕

/

/

/

/

ប្រែសម្រួល ៖ High

ប្រភព ៖ Koreaboo