សារព័ត៌មានចិនបានចេញផ្សាយថា YoYo Mung (Meng Jia Hui) និង  Cheng Yee Kin Ekin លួចរៀបការស្ងាត់ៗ ​កាលពីថ្ងៃទី ២៨មករាកន្លងទៅ នៅក្រុង​តូខ្យូ​ប្រទេសជប៉ុន។ ពិធីអាពាហ៍ពិពាហ៍នេះ ត្រូវបានគេរៀបចំ និងអញ្ជើញភ្ញៀវសំខាន់ៗតែ ៧តុប៉ុណ្ណោះ ដែលនេះគឺតំណាងឱ្យរយៈពេល៧ឆ្នាំនៃ​ការស្រឡាញ់គ្នា របស់ពួកគេ។គួររំលឹកថា កាលពីមួយខែមុន គូស្នេហានេះបានផ្ញើសំបុត្រអញ្ជើញមិត្តភ័ក្ដរបស់ពួកគេ ប៉ុន្ដែក្នុងសំបុត្រនោះគ្រាន់តែសរសេរថានឹងធ្វើពិធីជប់​លៀបតូចមួយនៅក្រុង តូខ្យូ។ អ្នកគ្រប់គ្រងរបស់ Cheng Yee Kin Ekin ថ្លែងថា ៖ Cheng Yee Kin Ekin បានផ្ញើសារមកខ្ញុំ មានពេលទំនេរ​ឬទេ ? នៅ តូខ្យូ? ។ ភាគច្រើនអ្នកដែលត្រូវបានអញ្ជើញ សុទ្ធតែយល់ថា វាជាពិធីជប់លៀងពិសេសអ្វីមួយ ដោយមិនគិតថា ជាពិធីរៀបការ​នោះទេរបស់ Cheng Yee Kin Ekin នោះទេ។ព័ត៌មានពី Cheng Yee Kin Ekin បានឱ្យដឹងថា ដំបូង YoYo Mung មានបំណងចង់ប្រារព្ធពិធីនេះ នៅឯផ្ទះ តាមបែបសាមញ្ញជាងនេះ។ នៅក្នុង​ពិធីនេះ គេឃើញកូនក្រមុំស្លៀករ៉ូបពណ៌ខ្មៅ ជំនួសឱ្យពណ៌ស ដូចគេប្រើជាទូទៅ។ដោយមិនអាចទប់ទឹកភ្នែកបាន Cheng Yee Kin Ekin ថ្លែងថា ៖ យើងខ្ញុំមានសុភមង្គលណាស់ នៅពេលឈានចូលដល់ទំព័រថ្មីនៃជីវិត។ សូម​អរគុណអ្នកទាំងអស់គ្នា។ ចាប់ពីពេលនេះតទៅ ខ្ញុំលែងនៅជាអ្នកនៅលីវទៀតហើយ។
width=390/width=390
ដោយ ៖ សីហាប្រភព ៖ k14