(ហុងកុង)៖ នាង Yoyo Mung តារាសម្តែងហុងកុង ដែលបានចូលរួម ក្នុងកម្មវិធីសង្គមនាពេលថ្មីៗនេះ ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង នឹងការប្រែ ប្រួលរូបរាងរបស់នាង ដែលភាគច្រើនទស្សនិកជនយល់ថា តារាសម្តែងស្រីរូបនេះ កំពុងមានផ្ទៃពោះ ប៉ុន្តែទោះជាយ៉ាងណា Yoyo បានចេញមុខបដិសេធពីរឿងនេះ តែសារភាពថា នាងពិតជាផ្លាស់ប្តូររូបរាង ខុសពីមុនមែន ដោយឥលូវទម្ងន់កើនឡើងណាស់។

ចំណែកតារាសម្តែងប្រុស លោក Ekin Cheng ក៏ត្រូវបានមហាជនចោទសួរផងដែរ នៅពេលដែលលោកចូលរួម ក្នុងព្រឹត្តិការណ៍សង្គម​មួយថា តើភរិយាលោក​ពិតជា មានគភ៌មែនឬយ៉ាង ណា? Ekin បង្ហាញអារម្មណ៍សប្បាយចិត្ត ព្រោះភរិយាឡើងទម្ងន់ ព្រោះវា បង្ហាញថា នាងមានសុខភាពល្អ ហើយលោកនៅតែស្រឡាញ់ភរិយាដដែល។ ជាមួយគ្នានេះ Ekin រំឭកថា វាជិតដល់ថ្ងៃកំណើត Yoyo ហើយលោកនឹង ទិញឧបករណ៍ហាត់ប្រាណ ជាកាដូសម្រាប់ភរិយា ជាទីស្រលាញ់ម្នាក់នេះ៕

width=730

width=730

width=730

width=730

width=730

width=730

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង