ឧបករណ៍ស្រមោល Smart Simulator របស់ Samsung អនុញ្ញាតឱ្យអ្នក ប្រើប្រាស់សាកល្បងនូវសម្ភារៈចល័ត និងអចល័តមួយចំនួនរបស់ក្រុមហ៊ុន តាមរយៈអ៊ីនធឺរណិត។

ថ្មីៗនេះ Samsung ទើបបានឧទ្ទេសនាមនូវឧបករណ៍ស្រមោល Smart Simulator ថ្មី ជួយឱ្យអ្នកប្រើប្រាស់ អាចប្រើសាកល្បង បណ្ដាផលិតផលចល័ត និងមិនចល័ត ដូចជា ទូរទស្សន៍ ក្បាល Blu-ray រួមទាំងទូរទឹកកករបស់ក្រុមហ៊ុននេះ នៅលើអ៊ីនធឺរណិតតែម្ដង។ ឧបករណ៍ស្រមោលនេះ មានប្រយោជន៍ច្រើន នៅពេលអ្នកមិនអាចទៅផ្ទាល់ដល់ក្រុមហ៊ុន។ Smart Simulator ជួយឱ្យអ្នក ស្វែងយល់បានច្បាស់ អំពីម៉ូដែល វិធីដំណើរការ មុខងារ នៅលើម៉ាស៊ីន និងរបៀបប្រើប្រាស់។ ចំពោះអ្នកដែលមានបទពិសោធតិច ក្នុងការប្រើប្រាស់ម៉ាស៊ីន Smart Simulator ក៏អាចជួយហ្វឹកហាត់ផងដែរ។គួររំលឹកថា មុននេះ ក្រុមហ៊ុន Samsung ក៏ធ្លាប់បានផ្ដល់ឧបករណ៍ស្រដៀងនេះ សម្រាប់ Galaxy S4 និង Galaxy Note ។ ពេលនេះ Smart Simulator ត្រូវបានគេចាត់ទុក ដូចជាការពង្រីកបន្ថែមមុខងារផ្សេងៗ សម្រាប់ផលិតផលរបស់ក្រុមហ៊ុន ក្នុងនោះ មាន ទូរទស្សន៍ ម៉ាស៊ីនថត។ល។

ដើម្បីប្រើប្រាស់ Smart Simulator អ្នកត្រូវចូលទៅកាន់ samsungsimulator.com ចុចចូល Find Your Product ឬអូសកូនកណ្ដុរចុះមកក្រោម។ បន្ទាប់មក អ្នកអាចជ្រើសរើសនូវផលិតផល ដែលខ្លួនចង់សាកប្រើ ៖ TV & Videos, Mobile, Cameras ។ល។ នៅពេលបានជ្រើសរើសឧបករណ៍ដែលចាប់អារម្មណ៍ អ្នកត្រូវចុចលើ link តាមសញ្ញាណែនាំ ពេលនោះ Smart Simulator នឹងចាប់ដំណើរការ។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Cnet/Samsung