អាមេរិក៖ តាមាការអោយដឹងពីគេហទំព័រ newsday ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា ក្រុមសមតិ្ថកិច្ចប៉ូលីសរបស់ Alameda County Sheriff បានធ្វើការឆែកឆេ នៅក្នុងផ្ទះបុរសម្នាក់ ដែលក្នុងផ្ទះនោះ ត្រូវបានគេរកឃើញថា មានសត្វក្រពើមួយដ៏ធំ និងកញ្ឆាដល់ទៅ ៣៤ផោន​ ដែលស្មើនឹង ១៥.៧គីឡូក្រាមឯណ្ណោះ ពោលកញ្ឆានេះសើ្មនឹងតម្លៃ ១០០,០០០ដុល្លារ។

width=463width=463

លោក Assif Mayar មានវ័យ ៣២ឆ្នាំ ត្រូវបានប៉ូលីសធ្វើការឃាត់ខ្លួនភា្លមៗ នៅក្នុងផ្ទះជួលរបស់គាត់មួយកន្លែង ដែលស្ថិតនៅប៉ែកខាងជើងរដ្ឋ​កាលីហ្វូញ៉ា សហរដ្ឋអាមេរិក ខណៈដែលក្រុមប៉ូលីសរកឃើញថា គាត់រកស៊ីខុសច្បាប់ ដោយបានលួចក្រពើពីសួនសត្វ មួយកន្លែងមកចិញ្ចឹម និងនៅមានរកស៊ីគ្រឿនញានថែមទៀត។

width=463

width=463

លោក JD Nelson ប្រធានការិយាល័យ បង្កាបគ្រឿងញឿន បាននិយាយទៅកាន់អ្នកសារពត៌មានថា  Arssif Mayar ប្រហែលជានឹងអាចតុលាការ ផាកពិន័យជាទឹកប្រាក់រហូតដល់ ១៦០,០០០ ដុល្លារ ហើយនឹងត្រូវជាប់គុកទៀតផង៕

ដោយ៖ វត្ដីប្រភព៖ newsday