យោងតាមប្រភពហូលីវូដមួយបានឲ្យដឹងថា Selena gomez ពិតជាមានការគោរពជាមួយនិងទំនាក់ទំនងស្នេហារបស់ លោក Justin bieber និងនាង Hailey Baldwin ក្រោយអ្នកទាំងពីរបានប្រកាសរៀបការក្នុងពេលឆាប់ៗនេះ ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

/

ទាក់ទងជាមួយនិងរឿងនេះ នៅក្នុងថ្ងៃទី ២២ ខែកក្កដា ម្សិលមិញនេះ មានប្រភពជិតដិតរបស់ Selena gomez បាននិយាយថា នៅក្នុងថ្ងៃខួបកំណើតនៅក្នុងឆ្នាំនេះ នាងសុំឲ្យគ្រប់យ៉ាងស្ងប់ស្ងាត់ ដោយសង្កត់ធ្ងន់ទៅលើអតីតមិត្តប្រុសរបស់នាង ។ Selena បានសុំកុំឲ្យ Justin bieber ប្រារព្ធពិធីខួបកំណើតឲ្យ ហើយរឹតតែមិនចង់ឲ្យលោកទាក់ទងមកនាងទៀត ព្រោះវាគឺជារឿងមិនសមមួយ ប្រសិនបើនិយាយចំពោះនាង Hailey Baldwin ដែលជាគូដណ្តឹងរបស់ Justin bieber ៕

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kenh14