នៅសល់រយះពេលជិតមួយខែទៀត នៃការបង្ហាញខ្លួនជាផ្លូវការ (4/9) គេហទំព័របច្ចេកវិទ្យាSam Mobile បានចុះផ្សាយនូវព័ត៌មានមួយចំនួន នៃរូបសណ្ឋាន Hardware របស់ Galaxy Note III ដែលត្រូវបានពួកគេ ឲ្យដឹងថា វាជា Copyright និងទទួលបានពីប្រភពដ៏គួរឲ្យជឿជាក់មួយ។ ជាក់ស្តែង ប្រភពនោះបានឲ្យដឹងថា មិនមែនមានតែមួយទេ គឺមានពីរ VersionGalaxy Note III ដែលនឹងត្រូវបាន Samsung ធ្វើការបង្ហាញណែនាំ នៅថ្ងៃខាងមុខ ដែលក្នុងនោះរួមមានម៉ូដែល SM-N900 និង SM-N9005។

ម៉ូដែលទាំងពីរនេះ មានរូបសណ្ឋាន Hardware ខ្លាំង និងមានអេក្រង់ធំជាង Galaxy Note II សព្វថ្ងៃ ប៉ុន្តែខ្នាតប្រវែង នឹងមិនផ្លាស់ប្តូរឡើយ។ ប្រភពបានឲ្យដឹងថា SM-N900 និង SM-N9005 សុទ្ធតែមានអេក្រង់ Super AMOLED Full HD ទំហំ 5,68 inch, Camera 13 MP ដូចនឹងGalaxy S4 ប៉ុន្តែត្រូវបាន Update ជាមួយកាណុងកាមេរ៉ា ដែលមានសមត្ថភាព ការពាររំញ័រOIS, ដែលការបំពាក់ដូច្នេះ ច្រើនតែឃើញមាននៅលើបណ្តា Windows Phone Lumia ស៊េរីខ្ពស់ ដូចជា 1020, 925 ឬ 920 របស់ Nokia។

Version Galaxy Note III ទាំងពីរនេះ សុទ្ធតែប្រើ Android 4.3 មានមេម៉ូរីក្នុង 16, 32 ឬ 64GB ជាមួយរន្ធបន្ថែមមេម៉ូរីក្រៅប្រភេទកាត micoSD និងថ្ម 3.200 mAh។ លក្ខណៈខុសប្លែកគ្នារវាងម៉ូដែលទាំងពីរនេះគឺ CPU និង Chip ក្រាហ្វិក។
រូបសណ្ឋាន Hardware ចចាមអារាមរបស់ Galaxy Note III:
- អេក្រង់: 5.68 Full HD Super AMOLED (1920 x 1080)
- CPU:
- SM-N900: Exynos 5420, ល្បឿន 1.8GHz, 8 Core
- SM-N9005: មិនទាន់មានព័ត៌មាន
- GPU:
- SM-N900: ARM Mali-T628 MP6
- SM-N9005: មិនទាន់មានព័ត៌មាន
- RAM
- SM-N900: មិនទាន់មានព័ត៌មាន
- SM-N9005: 3GB LPDDR3 RAM
- កាមេរ៉ា: 13 megapixel ជាមួយ OIS lens
- Connector 4G:
- SM-N900: មិនមាន
- SM-N9005: មាន
- មេម៉ូរីក្នុង 16/32/64GB + microSD (អតិបរមា 64GB)
- ប្រព័ន្ធប្រតិបត្តិការ: Android 4.3 Jelly Bean
- ថ្ម: 3200mAh
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលាប្រភព៖ VE & TTE