ប្លែកៗ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស បានចេញផ្សាយនូវអត្ថបទមួយបានអោយដឹងថា   ទារកម្នាក់អាចបន្តរស់រានមានជីវិតទៅបាន  ដោយសារថ្នាំពង្រឹងប្រដាប់ភេទបុរសម៉្យាងដែលអោយឈ្មោះថា Viagra ។

គួរបញ្ជាក់ផងដែរថា  ទារកម្នាក់នោះមានឈ្មោះថា  Cerys Small  វ័យ ១៩ ខែ ត្រូវបានរកអោយឃើញថា  គេបានកើតមកជាមួយនឹងជម្ងឺបេះដូងប្រហោងផងដែរ  តែរឿងដែលមិននឹកស្មានដល់នោះគឺថា  នៅក្នុងរយៈពេលមួយថ្ងៃ ទារកតូចនេះត្រូវទទួលទានថ្នាំ  Viagra  ជាច្រើនដង  ដើម្បីជួយសំរួលដល់ប្រព័ន្ធឈាមរបស់គេ នេះបើយោងតាមរបាយការណ៍ ដែលបានផ្តល់ដោយ ANI

width=484

លើសពីនេះទៅទៀត  Cerys  បានប្រើប្រាស់វាក្លាយទៅជាទម្លាប់ទៅហើយ   ខណៈពេលដែលមនុស្សមួយចំនួនបានប្រើប្រាស់វា  ក្នុងការពង្រឹងសមត្តភាពផ្លូវភេទ ។ ទន្ទឹមនឹងការប្រើប្រាស់ថ្នាំប្រភេទនេះ លោកវេជ្ជបណ្ឌិតក៏បានបញ្ជាក់ផងដែរថា គាត់សង្ឃឹមថា ទារិកាវ័យ  ១៩  ខែនេះនឹងមានសុខភាពល្អជាងមុនជាបណ្តើរៗ   ជាជាងការ ទទួលយកនូវការប្រើប្រាស់ថ្នាំប្រភេទនេះ ជារៀងរហូត៕

ដោយ ៖​ រិទ្ធីប្រភព ៖ Digitalspy