ក្រោយពីមានមុខជាផ្លូវការនៅលើទីផ្សារ ថ្ងៃទី ២៦ ខែមេសា រហូតដល់ថ្ងៃទី ៣០ ខែមេសា បានមានដល់ ៤លានគ្រឿង Galaxy S4 ត្រូវបានគេទិញ និងប្រើប្រាស់ ដែលចំនួននេះ គឺបានបំបែកឯត្តទគ្គកម្មរបស់ Galaxy S III កាលពីឆ្នាំមុន។

កាសែត The Chosun Ilbo (កូរ៉េខាងត្បូង) បាននាំសំដីបុគ្គលិកលាក់ឈ្មោះម្នាក់របស់ Samsung ឲ្យដឹងថា គិតមកដល់ថ្ងៃទី ១០ ខែឧសភា ក្រុមហ៊ុនបានលក់ Galaxy S4 អស់ចំនួន ៦លានគ្រឿងហើយ។ មុននេះ Galaxy S III ត្រូវចំណាយពេលដល់ទៅ ៣សប្តាហ៍ ទើបលក់អស់ បានចំនួនខាងលើនេះ។ Samsung ក៏បានធ្វើការប៉ាន់ស្មានថា ពួកគេអាចនឹងលក់បាន រង្វង់ ១០លានគ្រឿង នៅបំណាច់ខែឧសភានេះ ផងដែរ។

ជាក់ស្តែង បច្ចុប្បន្ននៅមិនទាន់ច្បាស់ថា នេះគឺជាចំនួនដែល Galaxy S4 ធ្លាក់ដល់ដៃអ្នកប្រើប្រាស់ឬគ្រាន់តែជាចំនួនដែលបានចែកចាយដល់បណ្តាអ្នកផ្គត់ផ្គង់ ឬហាងលក់រាយ នោះទេ? ប៉ុន្តែទោះជាយ៉ាងណា នេះក៏ជាបរិមាណដ៏អស្ចារ្យមួយ ហើយ S4 នឹងបន្តជួយ Galaxy ត្រកូល S ក្លាយទៅជាស៊េរីផលិតផលលក់ដាច់បំផុតរបស់ Samsung ជាមួយចំនួនសរុបច្រើនជាង ១០០លានគ្រឿង ដែលបានប្រើប្រាស់ទូទាំងពិភពលោក។ ក្នុងចំនួនទាំងនោះ Galaxy S បានចំណាយពេលដល់៣ខែ ទើបលក់អស់ ៤លានគ្រឿង, S 2 ជិត ២ខែ, S 3 ចំណាយពេល ២១ ថ្ងៃ ចំណែក S 4 ចំណាយពេលមិនដល់មួយសប្តាហ៍ទេ។

/

សមិទ្ធិផលស្មាតហ្វូន ដែលលក់ដាច់ជាងគរបំផុតលើពិភពលោក (ហើយពិបាកនឹងមានក្រុមហ៊ុនណាយកឈ្នះបាន) នៅតែស្ថិតក្នុងដៃ Apple ក្នុងពេលដែល iPhone 5 បានលក់អស់ចំនួន ៥លានគ្រឿង តែក្នុងរយះពេល ៣ថ្ងៃដំបូង ពេលបង្ហាញខ្លួននៅលើទីផ្សារ៕

ដោយ៖ សិលាប្រភព៖ VE