ក្រោយពីការពិនិត្យបញ្ជាក់អស់រយះពេលមួយសប្តាហ៍ ប៉ូលិសទីក្រុងហាណូយប្រទេសវៀតណាម កំនត់បានមុខសញ្ញាយុវជនបើកម៉ូតូដោយប្រើជើង ដៃចុចផ្ញើសារទូរស័ព្ទគឺ Nguyen Dinh Chung អាយុ 22ឆ្នាំ ហើយម៉ូតូរបស់យុវជន គឺជារបស់ស្រ្តីម្នាក់ដែលបានបាត់កាលពីឆ្នាំ 2010។

ព្រឹកនេះ លោកវីរសេនីយឯក Hoang Van Dao បានឲ្យ VnExpress ដឹងថា យុវជនបើកម៉ូតូដោយប្រើជើងមានឈ្មោះថា Nguyen Dinh Chung អាយុ 22ឆ្នាំរស់នៅ An Thuong, Hoai Duc, Ha Noi។

លោកវីរសេនីយឯក Hoang Van Dao បន្ថែមៈ មុនដំបូងយុវជននេះមិនទទួលកំហុសរបស់ខ្លួនឡើយ តែក្រោយពីពួកខ្ញុំបង្ហាញពីរូបភាពដែលបានបង្ហោះនៅលើអ៊ីនធឺណេត ទើបយុវជនម្នាក់នេះព្រមទទួលកំហុសរបស់ខ្លួន។ យុវជនម្នាក់នេះ ត្រូវទទួលការផាកពិន័យក្នុងទោសកំហុសបើកម៉ូតូដោយប្រើជើង,បញ្ជាម៉ូតូដោយលែងដៃទាំងពីរ, មិនពាក់មួកសុវត្ថិភាព, បើកបរនៅលើផ្លូវ highway ដែលសរុបជាប្រាក់សំរាប់ការផាកពិន័យចំនួន 12 លានដុង(ប្រហែល 510 ដុល្លារ)។

/

ម៉ូតូ Nguyen Dinh Chung ជិះនេះជារបស់ស្រ្តីម្នាក់ដែលចោរលួចបាត់កាលពីឆ្នាំ 2010

តាមលោក Dao បានឲ្យដឹងបន្ថែមថា នៅពេលដែលប៉ូលិសសួរនាំរកឯកសារម៉ូតូពី Chung ដើម្បីធ្វើកំណត់ហេតុឲ្យបានច្បាស់លាស់ យុវជននេះមិនបង្ហាញពីកាតគ្រីម៉ូតូដល់ប៉ូលិសឡើយ បែរជារកឃើញម៉ូតូនេះ គឺជារបស់ស្រ្តីម្នាក់ដែលបានបាត់ដោយចោរលួចកាលពីឆ្នាំ 2010 ទៅវិញ។ ប៉ូលិសកំពុងធ្វើការសាកសួរ និងស្រាវជ្រាវបន្តពីបញ្ហានេះ៕

 

ដោយ៖ សិលាប្រភព៖ VE