ថ្មីៗនេះ បុរសបីនាក់ក្នុងពេលធ្វើដំណើរកំសាន្តនៅឯបឹង Hornindalsvatnet ប្រទេស Norway បានប្រទះឃើញសត្វចម្លែកមួយ បង្ហាញខ្លួននៅលើផ្ទៃទឹកបឹង។ រូបភាពសត្វចម្លែក នេះថតដោយកាមេរ៉ាទូរស័ព្ទដៃរបស់បុរសម្នាក់ក្នុងចំណោមបីនាក់នេះ បង្កឲ្យមានការភ្ញាក់ផ្អើលរយះពេលកន្លងទៅថ្មីៗនេះ។
តាមរូបភាពបានឲ្យឃើញថា ផ្នែកខាងលើពីររបស់សត្វចម្លែកនោះ បានលេចឡើងនៅលើផ្ទៃទឹក។តាមសំដីរៀបរាប់របស់បុរសទាំងបីនាក់(លោក Andreas Solvik, Finn Nyhammer និង Otterdal Arvid)ថា សត្វដែលនិយាយខាងលើនេះ លទ្ធភាពច្រើន អាចជាពស់សមុទ្រដ៏ធំមួយដែលរស់នៅយូរឆ្នាំនៅក្នុងបឹង Hornindalsvatnet នេះ។

លោក Andreas Solvik បាននិយាយថា: “ពួកខ្ញុំបានឃើញដោយចៃដន្យនូវរូបរាងជារង្វង់មូលៗ និងមានកន្ទុយនៅខាងក្រោយ ពេលនោះផ្ទៃទឹកមានចលនា។ គ្មានអ្វីត្រូវសង្ស័យឡើយ វាគឺជាសត្វពស់សមុទ្រ”។ គាត់បានបន្ថែមថា បើទោះជាបានរស់នៅក្បែរបឹងនេះអស់រយះពេល 50ឆ្នាំហើយក៏ដោយ ប៉ុន្តែនេះគឺជាលើកទីមួយហើយដែលគាត់បានឃើញទិដ្ឋភាពបែបនេះ។

 

/

សត្វចម្លែកដែលគេសន្និដ្ឋានថា ជាពស់សមុទ្របង្ហាញខ្លួននៅបឹង Hornindalsvatnet, Norway

នេះមិនមែនជាលើកទីមួយទេ ដែលមានលេចលឺដំណឹងពីសត្វពស់សមុទ្ររស់នៅបាតបឹងនេះ។ ព័ត៌-មានបានឲ្យដឹងថា បឹង Hornindalsvatnet មានជម្រៅ 514m គឺជាបឹងដែលមានជម្រៅជ្រៅជាងគេនៅអឺរ៉ុប។ លោក Andreas បាននិយាយបន្តទៀតថា: “ពួកខ្ញុំបានបន្ថែមល្បឿនជិះចម្ងាយ 70mទៅមុខទៀតដើម្បីទៅឲ្យកៀកកន្លែងពស់នោះ ប៉ុន្តែពេលទៅដល់នៅសល់តែរលកតូចៗ។ ខ្ញុំប្រាកដណាស់ថាវាជាពស់សមុទ្រ មិនមែនជាសត្វអន្ទង់ រឺខ្សែកាបបង្កប់ក្រោមដីឡើយ”៕
ដោយ៖ សិលាប្រភព៖ k14