ថ្មីៗនេះអ្នកដឹកនាំរឿងដ៏ល្បីលោក Michael Bay ដែលជាអ្នកដឹករឿង Transformers តាំងតែភាគ ១ មកនោះបានបង្ហាញឡានទំនើប ថ្មីល្អប្រណិតចំនួន ២ គ្រឿងទៀតហើយ ដើម្បីយកមកចូលរួមក្នុងរឿង Transformers 4 ។Sonic RS Rally Car ជាឡានប្រណាំងបែបឧបសគ្គផ្លូវឆ្ងាយ ដែលមានឈ្មោះខ្លី Royal Purple ជាឡានថ្មីដែលនឹងត្រូវចូលរួម ក្រុមគ្រួសារ Transformers ។ Michael Bay មិនទាន់បានប្រាប់ថាRoyal Purple នឹងត្រូវជាមនុស្សយន្តខាងផ្នែក Autobot ឬ Deception ឡើយ ។

/ឡានថ្មីចុងក្រោយបំផុតនេះគឺ Pagani Huayra មានពណ៌ក្រហមភ្លឺចែងចាំង ស្រស់ស្អាតសមចូលរួមក្នុងគ្រួសារ Transformers មែន ។ ឈ្មោះ Pagani Huayra គឺបានដាក់តាម Andean ជាអទិទេពខ្យល់ ព្រោះអ្នកផលិតឡាននេះបានប្រាប់ថា ការរចនាម៉ូតឡានមួយនេះអាចនិយាយបានថា ជាការរចនាមួយយ៉ាងល្អ ក្នុងចំនោមឡានដែលល្អៗ បំផុតក្នុងការផលិត ។

/អ្នកដឹកនាំរឿង Michael Bay នៅតែមិនទាន់ចង់បង្ហាញ អំពីព័ត៌មានឡានទាំង ២ នេះធ្វើអោយទស្សនិកជន មានមន្ទិលសង្ស័យថា តើឡានទាំង ២ នេះនឹងក្លាយជាឡានរបស់ Autobot ឬក្រុមDeception ? យើងមានតែរង់ចាំតាមដានបន្តទៀត ៕

/

ដោយ ៖ លីលីប្រភព ៖ facebook