ថ្មីៗនេះគេហទំព័រ Baidu របស់ចិនបានចេញផ្សាយរូបថតរបស់ តារាសំដែង រាជនីសម្រស់របស់ចិនម្នាក់គឺ Liu Yi Fei នៅក្រៅឆាករបស់នាង ធ្វើអោយទស្សនិកជនចាប់អារម្មណ៍ នឹងសម្រស់របស់នាងជាខ្លាំង ។
ដូចដែលយើងបានស្គាល់ហើយថា Liu Yi Fei ត្រូវបានគេស្គាល់នាងច្បាស់ តាមរយៈរឿងមួយដែលនាងដើរតួរជា សៀវឡុងនី ធ្វើអោយនាងល្បីខ្លាំងបំផុត ។ នាងក៏ត្រូវបានគេដាក់ឈ្មោះថារាជនីសម្រស់ ព្រោះតែសម្រស់ មុខមាត់រាងកាយរបស់នាង នៅស្អាតល្អណាស់ហើយមើលទៅ ដូចកាលពីនាងចូលសិល្បះដំបូង ពេលនាងមានអាយុ ១៦-១៧ អញ្ចឹងដែរ ។បើទោះបីជា ១០ ឆ្នាំកន្លងផុតទៅក្តី សម្រស់របស់នាងនៅតែស្រស់ស្អាតជានិច្ច ។ថ្មីៗនេះ Baidu បានបង្ហោះរូបថតរបស់នាង ដែលប្រើប្រាស់ Make Up តិចបំផុតបែបធម្មតាហើយនឹងរូបថតក្រៅឆាករបស់នាង មួយចំនួនទៀត ធ្វើអោយទស្សនិជន មិនសរសើរមិនបានមែន ៕







