អ្នកជម្ងឺប្រមាណជាង ៣០០ នាក់ដែលបានឆ្លងជម្ងឺអេដស៍ ដោយសារយុទ្ធនាការប្រមូលឈាមរបស់រដ្ឋាភិបាលចិន កាលពីឆ្នាំ ១៩៩៥ បានប្រមូលគ្នាមកតវ៉ា នៅមុខទ្វានៃអាគាររដ្ឋបាលខែត្រHenan ដើម្បីទាមទារបន្តរការផ្តល់សេវាកម្មថែរក្សាសុខភាព។
ខាងមន្រ្តីខែត្រ Henan បានប្រាប់ក្រុមអ្នកតវ៉ាទាំងនោះតាំងពីខែ មេសា មកម្លះថាខាងរដ្ឋាភិបាលនិងទំលាក់កញ្ចប់ថវិការមកក្នុងរយៈពេល ២ ខែដើម្បីគិតគូរដល់ប្រាក់កាសថែទាំសុខភាពរបស់អ្នកផ្ទុកមេរោគអេដស៍ទាំងនោះ ប៉ុន្តែមកដល់ពេលនេះទៅហើយវាជាង ៤ ខែមកហើយនៅតែមិនទាន់មានស្រមោល ឬក្លិនលុយរដ្ឋមកដល់អ្នកផ្ទុកមេរោគអេដស៍ទាំងនេះនោះទេ។ដោយសារតែមន្រ្តីបរាជ័យក្នុងការគោរពពាក្យសន្យារបស់ខ្លួនទើបកាលពីថ្ងៃចន្ទកន្លងមកនេះក្រុមអ្នកជម្ងឺបានព្យាយាមសម្រុកចូលទៅក្នុងការិយាល័យរដ្ឋបាលខែត្រ ប៉ុន្តែជាអកុសលអ្នកទាំងនោះត្រូវបានគេវាយយ៉ាងដំណំហើយបញ្ជូនមកផ្ទះវិញទាំងគ្មានបានលទ្ធផលអ្វីមកវិញ។យុទ្ធនាការប្រមូលឈាមកាលពីឆ្នាំ ១៩៩៥ នោះគឺគេបានហៅអ្នកស្រុកអ្នកភូមិអោយមកបូមឈាមដើម្បីបំបែកយកសារធាតុ ផ្លាស្មា (សារធាតុផ្សះ ដែលទប់ឈាមកុំអោយហូរចេញពីមុខរបួស) ចេញពីឈាមហើយ និងបញ្ជូលឈាមរបស់អ្នកបរិច្ចាកទៅក្នុងខ្លួនគេវិញ ដោយកាលនោះមានការផ្ដល់ជាប្រាក់កាសលើកទឹកចិត្តពីសំណាក់រដ្ឋដល់ប្រជាកសិករផងដែរ ប៉ុន្តែដោយសារតែការខ្វះបច្ចេកទេស និងខ្វះអនាម័យបានបណ្ដាលអោយអ្នកស្រុក អ្នកភូមិជាង ៣០០ នាក់ឬអាចច្រើនជាងនេះបានឆ្លងមេរោគអេដស៍។ក្រោយពេលមានបញ្ហានេះកើតឡើងរដ្ឋាភិបាលបានសន្យាក្នុងការចេញសោហ៊ុយគ្រប់សព្វបែបយ៉ាងដល់ប្រជាពលរដ្ឋ ទាំងស្នាក់នៅទាំងហូបចុក ថ្នាំសង្កូវ និងទាំងប្រាក់បង់ថ្លៃសាលាដល់កូនៗរបស់គេ ប៉ុន្តែក្នុងឆ្នាំ ២០១២ នេះដូចជាមិនសកម្មដូចពាក្យសន្យាសោះ៕
ដោយ៖ ម៉ូកាប្រភពពី៖ Wantchinatimes