ទូរស័ព្ទ Android ទំហំធំជាងគេបំផុត ក្នុងពេលបច្ចុប្បន្ន និងមានថ្មប្រើប្រាស់បានយូរគួរសម រួមជាមួយ Galaxy Win ស៊ីមពីរ ដែលមាន CPU Quad Core ពេលនេះ បានមានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជាយើងហើយ។ តាមគេហទំព័រលក់ទូរស័ព្ទដៃទំនើប នីកា នៅថ្ងៃទី ៦ ខែមិថុនា នេះ យើងឃើញថា តំលៃលក់របស់ Galaxy Mega 6.3 inch Version មានប័ណ្ណធានាគឺ ៦០៦ ដុល្លារ រីឯ Galaxy Win ស៊ីមពីរ មានតំលៃលក់ ៣៣៩ ដុល្លារ។

តាមរយះគេហទំព័រលក់ទូរស័ព្ទខាងលើនេះផងដែរ អ្វីដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះគឺវត្តមានរបស់ Galaxy S4 version ប្រើស៊ីមពីរ។ ក្នុងនោះ ស្មាតហ្វូនស៊េរីទំនើបមួយនេះ ត្រូវបានដាក់លក់ក្នុងតំលៃ ៧៨០ ដុល្លារ។

/តារាងតំលៃលក់ទូរស័ព្ទ របស់ហាងលក់ទូរស័ព្ទដៃទំនើប នីកា ថ្ងៃទី ៦ ខែ មិថុនា

/Samsung Galaxy Mega 6.3 inch

/

Samsung Galaxy Win ស៊ីមពីរ

ចង់ដឹងព័ត៌មានបន្ថែម ស្តីពីរូបសណ្ឋាន Hardware មួយចំនួនរបស់ Galaxy Mega 6.3 inch សូមចុចត្រង់នេះ។ ចំណែកព័ត៌មានបន្ថែម ស្តីពីរូបសណ្ឋាន Hardware របស់ Galaxy Winស៊ីមពីរ សូម ចុចត្រង់នេះ

ដោយ៖ សិលា