តារាល្បីៗក្នុងពិភពសិល្បៈ តែងតែមានអ្នកគាំទ្ររបស់គេ ហើយតែងតែចង់ជួប និងនិយាយជាមួយដោយផ្ទាល់ជានិច្ច ។ ហើយថ្មីៗនេះ បើតាមកាសែត New York Time បានអោយដឹងថា ព្រអង្គម្ចាស់ម្នាក់មកពីមជ្ឈឹមបូពារ បានចំណាយប្រាក់កាសយ៉ាងច្រើនមហាសាល ដើម្បីបានជួបនិយាយ ជាមួយនិងតារាសំដែងស្រីម្នាក់ តែរយៈពេល ១៥ នាទីប៉ុណ្ណោះ ។នៅក្នុងកម្មវិធីមហោស្រពភាពយន្តមួយដែលមានឈ្មោះថា Toronto International Film Festival 2013 តារាសំដែងស្រីតួឯករឿង Twillight ក៏បានមានវត្តមាននៅទីនោះដែរ ។ អ្នកដឹកនាំរឿងម្នាក់បានទៅបញ្ចុះបញ្ចូល Kristen Stewart អោយទទួលសំណើររបស់ ព្រអង្គម្ចាស់ម្នាក់​ ដែលមកពីមជ្ឈឺមបូពារ ដោយសុំជួបនិយាយជាមួយនាង ហើយសន្យាថានឹង ជួយជាប្រាក់កាសទៅអោយខាងមជ្ឈមណ្ឌលសប្បុរសធម៌ Sandy ។

Princeបន្ទាប់ពីភាគីទាំងសងខាងយល់ព្រមរួចមក ទឹកប្រាក់ដែលព្រអង្គម្ចាស់ម្នាក់នោះបានចំណាយគឺមានចំនួនរហូតដល់ ៥០ ម៉ឺនដុល្លារ ។ បើយោងតាមរយៈ Weinstein ប្រាក់ទាំងនោះ ត្រូវបានប្រគល់ជូនជាលុយសុទ្ធ ដាក់ក្នុងវាលីមួយ នៅនឹងមុខតែម្តង ។ ហើយត្រូវបានប្រគល់អោយនៅឯសួន Madison Square នៅឯ New York ៕

 

ដោយ ៖ លីលីប្រភព ៖ k14