ថៃ ៖ មានរបាយការណ៍មួយបានឲ្យដឹងថា តារាសម្តែងប្រុសរូបសង្ហា លោក Ken phupoom បានចាកចេញពីស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ បន្ទាប់ពីផុតកុងត្រានៅក្នុងឆ្នាំ ២០១៨ កន្លងទៅនេះ ព្រោះលោកមិនបានចុះកុងត្រាឡើងវិញ ដោយសារតែចង់ធ្វើជាតារាសម្តែងឯករាជ្យវិញ ។

យោងតាមប្រភពជិតដិតបានឲ្យដឹងថា មិត្តស្រីរបស់លោកគឺនាង Esther Supreeleela បានណែនាំលោក Ken phupoom ឲ្យចុះកុងត្រាជាមួយនិងស្ថានីយ៍ទូរទស្សន៍ ONE 31 និង TRUE 4U ជាដើម ។
គួរបញ្ជាក់ឲ្យដឹងថា លោក Ken Phupoom ថ្មីៗនេះកំពុងតែថតរឿង Rang Ngao Rang Kaen ជាមួយនិងរៀមច្បងគឺនាង Janie Thienphosuwan ។ សម្រាប់រឿងភាគថ្មីមួយទៀតដែលមានចំនងជើងជើងថា Song Sanaeha ដែលសម្តែងជាមួយនិងនាង Bella Ranee គឺនៅមិនទាន់ចាប់ផ្តើមថតនៅឡើយទេ ។

ប្រភពដដែលបានបន្តទៀតថា សម្រាប់រឿង Song Sanaeha ដែលសម្តែងជាមួយនិងនាង Bella Ranee អាចនឹងត្រូវប្តូរតួប្រុស ព្រោះតែការចាកចេញរបស់លោក Ken phupoom ៕


ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaiupdate