ភ្នំពេញ៖ តារាសម្ដែងសម្បុរ ស្រអែមស្រស់ នី មុនីនាថ ដែលទស្សនិកផ្ដល់រហ័្សសនាមថា ជាតារាទឹកភ្នែកពេលនេះ កំពុងតែត្រូវបានទទួល ការចាប់អារម្មណ៍មិនតិចទេ នៅពេលនាង បានសំរេចចិត្តចូលរួម ជាមួយកម្មវិធីអប្សរា award ដែលជាកម្មវិធីមួយថ្មី នឹងទទួលការចាប់ អារម្មណ៍ច្រើន ពីសំណាក់មហាជន ដោយសារកម្មវិធី មានលក្ខណៈប្លែកពីកម្មវិធីដទៃ គួបផ្សំទៅដោយតារាសិល្បៈល្បីៗ ស្រស់សោភា នឹង ស្រស់សង្ហាដល់ទៅ២០ដួង ដែលធ្វើឲ្កយស្ថានីយ៍ទូរទស្សន៍អប្សរាពោរពេញទៅដោយតារារះព្រោងព្រាតនៅលើវេទិការ ។
កម្មវិធីកាន់តែល្អ អ្នកចូលរួមជាមួយកម្មវិធីកាន់តែពិបាក ជាក់ស្ដែងស្រីស្អាត នី មុនីនាថក្នុងសប្ដាហ៍នេះនាង ត្រូវសម្ដែងជានាង នី ដែលត្រូវសម្ដែងជាមួយសត្វពស់ ក្នុងរឿងចៅពស់កេងកងដែលធ្វើឲ្យនាង ស្រៀវសាច់មិនតិចទេ ព្រោះកន្លងមក នាងមិនដែលសម្ដែងជាមួយសត្វទេ ធ្លាប់តែជាមួយមនុស្សម្នាធម្មតា ដល់ប៉ះជាមួយពស់ ដូចជាប្លែកដែរ តែនាងប្រាប់ថាភ័យណាស់ ។
ជំនួបផ្ទាល់ពេលសមសម្ដែងជាមួយ សិល្បករជើងចាស់លោក បេ វណ្ណារ៉ា ស្រីស្រស់ នី មុនីនាថ បានរៀបរាប់ទាំងញញឹមថា សប្តាហ៍នេះធ្ងន់ករហើយ ដោយតែសម្ដែង ជាមួយ សត្វពស់ នាងនិយាយបណ្ដើរព្រឺរោមបណ្ដើរ ហើយបន្តទៀតថា ត្រឹមកូនពស់តូចមួយ នាងរត់បាត ជើងសព្រាតទៅហើយ ចុះទំរាំពស់ធំប៉ុណ្ណាប៉ុណ្ណី ធ្វើម៉េចទៅ.. ?? នាងបន្តទៀតថា បន្ទាប់សម្ដែងក្នុងកម្មវិធីនេះរួចហើយ នាងនឹងត្រូវចូលរួមជា មួយស្ថានីយទូរទស្សន៍ បាយ័ន ក្នុងការប្រគំតន្រ្តីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ខេត្ត សៀមរាប ។
បច្ចុប្បន្នក៏កំពុងថតរឿងឲ្យផលិតកម្មខ្មែរមេគង្គ ក្នុងរឿង សន្យា ដែលជារឿងភាគវែង នឹងប្រទាក់ក្រឡាគ្នាវែងឆ្ងាយ តែមិនសូវជាពិបាកណាស់ណាទេ ។
ស្រីស្រស់សម្បុរស្រអែម នី មុនីនាថ ហាក់ទទួលបានសំណាងផ្ទួនៗតែម្ដង ក្នុងឆ្នាំថ្មីនេះ ដោយទទួលបានតំណែងតួឯកស្ទើរតែគ្រប់រឿង ។ តែតារាស្រីរូបនេះហាក់ស្រកគីឡូបន្តិច ដោយសារនឿយហត់ក្នុងអាជីពជាតារាសម្ដែង ។ រង់ចាំទស្សនាទាំងអស់គ្នាល្ងាចនេះ ក្នុងកម្មវិធីអប្សរា Award ម៉ោង៦នឹង៣០នាទីល្ងាច នៅស្ថានីយទូរទស្សន៍អប្សរា ថា នី មុនីនាថ សម្ដែងបានល្អកម្រិតណា បើនាងខ្លាចពស់ឡើងញ័រជើងបែបនេះ ?






ផ្តល់សិទ្ធិដោយ៖ ដើមអំពិល