រថយន្តថ្មីម៉ាក Lamborghini Gallardo Super Trofeo   ជារថយន្តប្រណាំងដែលទើបនឹងចេញ បង្ហាញនៅខែ តុលានេះនៅអេស៉្បាញ។

ក្រុមហ៊ុន Lamborghini បាននិយាយថារថយន្តប្រណាំងនេះបានបានអភិវឌ្ឍ ដោយទប់កំលាំង ខ្យល់ (aerodynamic) បានល្អ និងប្រព័ន្ធហ្វ្រាំងដែលល្អជាងម៉ូដែលមុន ៥០%។  ចំពោះម៉ាស៊ីន វិញវាត្រូវបានបំពាក់ដោយ V10 ដូចស៊េរី ២០១២ដែរ ដែលមានកំលាំង ៥៦២ សេស។

លោក Stephan Winkelmann ជាអគ្គនិយកក្រុមហ៊ុន Lamborghini បាននិយាយថា “យើងមានអារម្មណ៍សប្បាយរីករាយណាស់ដែល រថយន្តនេះទទួលបានការគាំទ្រទាំងក្នុងអាស៊ី និង អឺរុប។ យើងនឹងនៅតែធ្វើការអភិវឌ្ឍរថយន្តរបស់យើង ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត  ដើម្បីជោគជ័យទៅថ្ងៃអនាគត”៕

width=469

width=472

ដោយ៖ រិនដូ

ប្រភព៖ autoweek