តាមរយះវីដេអូពាណិជ្ជកម្មពី Samsung Indonesia បានបង្ហាញឲ្យឃើញថា Galaxy S7 និង Galaxy S7 edge ដូចជាច្បាស់ណាស់ហើយ ដែលថាកំពូលស្មាតហ្វូនទាំងពីរនេះ នឹងមានសមត្ថភាពអាចការពារ ជម្រាបទឹកបាន។ នៅក្នុងវីដេអូ Samsung បានឲ្យតារាបង្ហាញម៉ូតប្រើប្រាស់ស្មាតហ្វូន នៅក្រោមមេឃ ភ្លៀង ហើយអេក្រង់ Touch របស់វា នៅតែស្គាល់ការចុចបញ្ជាធម្មតា។

/

យោងតាមប្រភពព័ត៌មានមួយចំនួនកាលពីពេលមុនៗ បានឲ្យយើងដឹងថា Galaxy S7 និង S7 edge នឹងមានសមត្ថភាពអាចការពារជម្រាបទឹកបាន តាមស្តង់ដារ IP68 និងមានរន្ធបន្ថែមមេម៉ូរីកាតក្រៅ ប្រភេទ microSD ថែមទៀតផង៕

- អានអត្ថបទ៖ Apple ទទួលស្គាល់កំហុស Error និងបញ្ចេញកំណែអាប់ឌេតជួសជុស កំហុស 'January 1, 1970' ឆាប់ៗនេះ- អានអត្ថបទ៖ រោងចក្រផលិត​ Chip សម្រាប់ iPhone 7 ទទួលរងការខូចខាតច្រើន ពីគ្រោះរញ្ជួយដី

 

ប្រែសម្រួល៖ មង្គលប្រភព៖ Tinhte