កំសាន្ត ៖ ក្នុងនាមជាតារាល្បីម្នាក់ លោក James Jirayu ពិតជាមានអ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេសមិនតិចទេ ហើយក្នុងចំណោម Fans ទាំងនោះ ក៏មានមួយចំនួនបានចូលរួមធ្វើការអបអរសាទរ ក្នុងថ្ងៃពិសេសរបស់លោកផងដែរ ។ 

នៅក្នុងថ្ងៃទី ១៧ ខែធ្នូនេះ តារាសម្តែងវ័យ ២៤ ឆ្នាំរូបនេះ គឺជាថ្ងៃទទួលសញ្ញាប័ត្រផ្លូវការរបស់លោក ហើយJames jirayu រំភើបមិនស្ទើរទេ នៅពេលដែលបានឃើញវត្តមានរបស់អ្នកគាំទ្រមិនក្រោម ៧០០ នាក់ទេ ដែលមកអបអរសាទរដល់រូបលោកបែបនេះ ។ 

/

ក្រៅពីអ្នកគាំទ្រទៅ នៅមានតារាល្បីៗរួមអាជីព ព្រមទាំងជាមិត្តជិតដិតដូចជា លោក Boy Pakorn, Diew Suriyont និង Great Warintorn បានបង្ហាញវត្តមានក្នុងថ្ងៃពិសេសសរបស់ តួប្រុសក្នុងរឿង ហង្សបាក់ស្លាប ផងដែរ ។ 

គួរបញ្ជាក់ឲ្យដឹងថា តារាសម្តែងរូបសង្ហា លោក James jirayu បានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យល្បីឈ្មោះមួយនៅឯប្រទេសថៃ គឺមានឈ្មោះថា Rangsit University ៕

/

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook