ព័ត៌មានកំសាន្ត ៖ តារាសម្តែង ២ នាក់ដែលបានចាប់ដៃគ្នាសាងស្នេហាប្រហែលជា ៦ ឆ្នាំទៅហើយ ល្មមអាចនឹងលើសពីយល់ចិត្តគ្នាទៅទៀត ប៉ុន្តែហាក់បីដូចជាមិនបានលេចលឺដំណឹងរៀបការ ឬ ភ្ជាប់ពាក្យណាមួយឡើយ ។ 

គូស្នេហ៍មួយគូនេះកំពុងតែធ្វើឲ្យអ្នកគាំទ្រនិយាយលែងចេញនិងមានចម្ងល់ជាខ្លាំងចំពោះបង្ហាញមួយនេះ ព្រោះគិតថា លោក Dan worrawech និងនាង Pattie ungsumalin ជាគូស្នេហ៍ដែលសាកសមនឹងគ្នា ហើយក៏ចង់ឲ្យពួកគេរៀបការឲ្យបានឆាប់ៗដែរ ព្រោះក្រុមអ្នកគាំទ្រចង់ឃើញស្នេហារបស់ពួកគេ ដើរទៅមុខដោយគ្មានឧបសគ្គ ។ 

តែទោះបីជាយ៉ាងណាក៏ដោយ តួប្រុសក្នុងរឿង ភូមិគ្រឹះផ្កាយស្នេហ៍ លោក Dan worrawech និងតួឯកស្រីក្នុងរឿង Torfun&Mawin នាង Pattie ungsumalin នៅតែបង្ហាញឲ្យឃើញថា ទំនាក់ទំនងស្នេហារបស់ពួកគេនៅដូចដើម គ្រាន់តែមិនទាន់ចង់គិតគូរឿងរៀបការតែប៉ុណ្ណោះ ចង់នៅស្រលាញ់គ្នាបែបនេះសិន ៕

/

/

/

/

/

 

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook