ចិន៖ ក្រុមអ្នកសិទ្ធិមនុស្ស បាននិយាយថា មានជនជាតិទីបេ ២នាក់ទៀតហើយ បានដុតសម្លាប់ខ្លួន នៅទិសនិរតី ប្រទេសចិន។
យោងតាមបណ្តាញសារពត៌មាន voanews បានឱ្យដឹងថា មានស្រ្តីជនជាតិទីបេ និងលោកសង្ឃទីបេម្នាក់ អាយុ ២១ឆ្នាំ បានដុតសម្លាប់ នៅម៉ោង ២: ៣០នាទី នៅក្នុងខេត្ត Sichuan ប្រទេសចិន កាលពីថ្ងៃអង្គារ ម្សិលមិញ។ ការដុតខ្លួននោះ បណ្តាលឱ្យស្រ្តីទីបេម្នាក់ បានស្លាប់បាត់បង់ជីវិត។ ចំណែកលោកសង្ឈទីបេម្នាក់ទៀត រងរបួសធ្ងន់ ដោយមានការសង្រ្គោះទាន់ពេលវេលា។
គួររំលឹកដែរថា នេះមិនមែនជាលើកទី១ ទេ ដែលជនជាតិទីបេទាំងនេះ បានដុតសម្លាប់ខ្លួន ដើម្បីប្រឆាំងនូវការគាបសង្កត់ និងទាមទារសិទ្ធិសេរីភាព ពីរដ្ឋាភិបាលចិន៕


ដោយ៖ វណ្ណៈប្រភព៖ voanews