ថៃ ៖ លោក Alek teeradetch បាននិយាយអំពីក្រុមរបស់លោកអំពីព័ត៌មានដែលបានចុះផ្សាយថា លោក Boy Pakorn បានបង្កើតច្បាប់នៅក្នុងក្រុម ។
ថ្មីៗនេះមិត្តស្រីរបស់លោក James Jirayu និងលោក Great Warintorn ត្រូវបានបែកធ្លាយបន្ទាប់ពីក្រុម Kon Dee Tee Nhai បាននិយាយលេងនៅក្នុងកម្មវិធីកំសាន្ត 3 Zaap ។

នៅក្នុងព័ត៌មានបាននិយាយថា Boy Pakorn បង្កើតច្បាប់សម្រាប់ពួកគេ ដោយមិនឲ្យនរណាម្នាក់អំពីរឿងស្នេហាឬពាក់ព័ន្ធនិងមិត្តស្រីរបស់នរណាម្នាក់នៅក្នុងក្រុមឡើយ ។ ទទ្ទឹមនឹងនេះផងដែរ លោក Alek Teeradetch បាននិយាយថា គាត់មិនបានដឹងអំពីរឿងនេះទេ ហើយសមាជិកក្រុមក៏គ្មានអ្នកណាប្រជុំដើម្បីពិភាក្សាអំពីរឿងនេះដែរ ។
៉បន្ទាប់ពីអត្តសញ្ញរបស់មិត្តស្រីរបស់លោក James Jirayu និងលោក Great ត្រូវបានបែកធ្លាយរួចមក ពួកយើងមិនបាននិយាយអំពីរឿងនេះទេ ពួកយើងលេងសើចមានកំណត់ ហើយក៏មិនបានលើសលប់អីដែរ ម្យ៉ាងវិញទៀត ពួកយើងស្គាល់គ្នាច្បាស់ទៅវិញទៅមក មិត្តប្រុសនាង Toey Jarinporn បញ្ជាក់ ។

តួប្រុសក្នុងរឿងកាមទេពរូបនេះបានបន្ថែមទៀតថា ពួកយើងមិនចាំបាច់ត្រូវប្រាប់គ្នាថាគួរនិយាយពីនេះឬពីនោះទេ ព្រោះយើងដឹងច្បាស់ថាអ្វីដែលគួរនិងមិនគួរ។ ខ្ញុំសុំបញ្ជាក់ម្តងទៀតថា ក្រុមរបស់ពួកយើងមិនមានច្បាប់អីទេ ព្រោះពួកយើងធ្វើការនៅក្នុងវិស័យសិល្បៈជាយូរណាស់មកហើយ ដូច្នេះយើងដឹងថាអ្វីសមនិងមិនសម ៕


ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaiupdate